ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សេត​វិមាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ថា ប្រធានាធិបតី​អា​​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ពុំ​រារែក​ឡើយ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ប្រសិនបើ​ចាំបាច់​ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មក​លើ​ប្រទេស​លី​ប៊ី ។

អ្នកនាំពាក្យ​សេត​វិមាន​លោក JOSH EARNEST ថ្លែង​ថា ប្រសិនបើ​សហរដ្ឋ អា​េ​ម​រិ​ក​ត្រូវការ​ធ្វើ​សកម្មភាព​ជា​ឯក តោ​ភាគី​ដើម្បី​ការពារ​ប្រជាជន​អា​មេ​រិ​ក​នោះ​ប្រធានាធិបតី​នឹង​មិន​រារែក​ឡើយ ។ អ្នកនាំពាក្យ​រូប​នេះ​បដិសេធ​មិន​និយាយ​ថា តើ​ប្រធានាធិបតី​អាច​ធ្វើការ​សម្រេចចិត្ត​បញ្ជូន​កងទ័ពជើងគោក​មក​លី​ប៊ី ឬ​យ៉ាងណា តែ​លោក​បញ្ជាក់​ថា លោក​អូ​បា​ម៉ា បង្ហាញ​ពី​បំណង​ចាត់វិធានការ​ខ្លាំងក្លា​នានា ។

ចលនា​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​របស់​លោក BAKR Al BAGHDADI បាន​ប្រែក្លាយ​ប្រទេស​លី​ប៊ី​ជាទី​លាន​ថ្មី​មួយទៀត​នៃ​ការ​វាតទី​របស់​ខ្លួន ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​កាន់កាប់​ទីក្រុង SYRTE ឆ្លៀតឱកាស​មានការ​ប្រឡោះ​ប្រហោង​នៃ​អំណាច​ក្នុង​ប្រទេស​នេះ​រួច​ធ្វើការ​វាយប្រហារ​ជា​ច្រើន​លើក​រួច​មក​ហើយ​លើ​បណ្តា​ទីតាំង​ប្រេងកាត​លី​ប៊ី ។

ចំណែក​រដ្ឋ​២៣​ជា​សមាជិក​ក្រុមចម្រុះ ដើម្បី​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី ដែល​រួម​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ នៅ​ទីក្រុង​រ៉ូ​ម​អីុ​តា​លី គ្រោង​ចេញ​ទៅ​វាយ​ប្រហារ​​នៅ​លី​ប៊ី ក៏​ប៉ុន្តែ​ចង់ឱ្យ​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល រួបរួម​ជាតិ​មួយ​បង្កើត​ឡើង​ដោយ អ​.​ស​.​ប ដែល​នៅ​ពុំ​ទាន់​អាច​ដំណើរការ​បាន ៕