ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ផ្លូវ​២​ខ្សែ​ប្រវែង​៦៣០​ម៉ែត្រ ​ដែល​រង​ការ​បំផ្លិច​​បំផ្លាញ​ពី​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ឯកជនមួយ ​ត្រូវ​បាន​អធិការ​នគ​បាល​ក្រុង​ធ្វើការ​ជួសជុល​នៅ​ព្រឹក​ថ្ងៃ​ទី​​៤ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​ស្ថិត​សង្កាត់​ផ្សា​រកណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្តាល​បាន​​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​រថយន្ត​​​ខាង​លើ​​​ដែល​​​បាន​ដឹក​ដី​បំផ្លិច​បំផ្លាញ​ផ្លូវ​​ហើយ​មិន​ព្រម​​ជួសជុល​​ឡើង​វិញ ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​​ធ្វើ​ដំណើរ​​ឆ្លងកាត់​ ជា​ពិសេស​សិស្សានុសិស្ស​​​ធ្វើ​​ដំណើរ​ទៅ​សាលា​ជួប​ការ​លំបាក​រអិល​មុខ​រអឹល​ក្រោយ ​​អស់​​រយៈពេល​២​ឆ្នាំ​មក​ហើយ ​។

ប្រ​ជាពលរដ្ឋ​សប្បាយចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ឃើញ​លោក អ៊ុំ សុផល អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​​ឱវាទ​​ធ្វើការ​ជួសជុល​ផ្លូវ​២​ខ្សែនេះ​ឡើង​វិញ​ដើម្បី​ឱ្យ​ពួក​គាត់​​​ធ្វើ​ដំណើរ​​​បាន​ស្រួល ។​

លោក អ៊ុំ សុផល ​បាន​​បន្ត​ថា​ ​ផ្លូវ​២​ខ្សែ​ប្រវែង​៦៣០​ម៉ែត្រ​នៅ​សង្កាត់​ផ្សារ​កណ្តាល​នេះ ​​រង​ការ​ខូចខាត​​​យ៉ាង​ខ្លាំង​​ធ្វើ​​ឱ្យ​​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ​ទើប​សំណូមពរ​សុំ​ឱ្យ​លោក​​ជួស​ជុល​ឡើង​វិញ​ ​​​៕