ទិវាសុខភាពមាត់ធ្មេញ ឆ្នាំ ២០១៦

ភ្នំពេញ៖ គណៈទន្តពេទ្យកម្ពុជា និងក្រុមហ៊ុន COLGATE រួមគ្នារៀបចំបើកពិធីសុខភាពមាត់ធ្មេញ សម្រាប់ឆ្នាំ​២០១៦ នៅថ្ងៃទី៣០ ខែមករា នៅសួនច្បារមហោស្រពចាស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទន្តបណ្ឌិត សុខុម រិទ្ធីវុធ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យកម្ពុជា លោកជំទាវ ហៀក ហ៊ីម៉ូលី អភិបាលខេត្តរង និង លោក​ Danai Sirisavun​ តំណាងក្រុមហ៊ុន Colgate-Palmolive។

ទិវាសុខភាពមាត់ធ្មេញ ឆ្នាំ ២០១៦

សុខភាពមាត់ធ្មេញល្អគឺជាសកម្មភាពមួយដែលមានគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹងស្តីពីសារៈ សំខាន់នៃសុខភាព​​មាត់ធ្មេញ និងអត្ថប្រយោជន៍នៃ ការពិនិត្យ-ព្យាបាលមាត់ធ្មេញ។ Colgate ជឿជាក់ថា​ តាមរយៈយុទ្ធនាការនេះពិតជាអាចផ្តល់ជូន ប្រជាជននូវសុខភាពមាត់ធ្មេញ កាន់តែប្រសើរឡើង ជាងនេះទៀត។

សកម្មភាពនេះត្រួវបានអនុវត្តជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩ ហើយឆ្នាំនេះជាឆ្នាំដំបូង ដែលបានប្រារព្ធ ធ្វើកម្មវិធីនេះនៅខេត្ត ព្រះសីហនុ ជាមួយនឹងចំនួនអ្នកចូលរួម ច្រើនជាង៦០០នាក់​ដើម្បីទទួលបាន​ការ ផ្តល់​ចំណេះ ដឹងក្នុងការថែទាំ និងការពិនិត្យសុខភាព មាត់ធ្មេញដោយឥតគិតថ្លៃ នៅកន្លែងពិធីផងដែរ។ លើសពីនេះទៅ​ទៀត​ ចាប់ពីថ្ងៃទី១ដល់ ២៩កុម្ភៈ ក្រុមហ៊ុន Colgate សហការជាមួយនិង គ្លីនិកធ្មេញចំនួន ២៥០គ្លីនិកនៅ​​រាជធានីភ្នំពេញនិង តាមបណ្តាខេត្តក្រុងមួយចំនួន​២១ ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ចំណេះដឹងក្នុងការថែទាំ និង​ ការពិនិត្យសុខភាពមាត់ធ្មេញ និងផ្តល់ជូនផលិតផល ប្រើប្រាស់ដោយឥតគិតថ្លៃ។​

សូមមើលបដាក្រុមហ៊ុន​ Colgate ដែលចងព្យួរ ដើម្បីស្វែងរកគ្លីនិកចូលរួមនៅជិតផ្ទះរបស់អ្នក។

សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង ០២៣ ៩៩៤ ០៥៨

ទិវាសុខភាពមាត់ធ្មេញ ឆ្នាំ ២០១៦
ទិវាសុខភាពមាត់ធ្មេញ ឆ្នាំ ២០១៦

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត