Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ


Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ

ក្រុម​តោ​ខៀវ​ Chelsea ​​បាន​ដក​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Radamel Falcao ​ចេញ​ពី​បញ្ជី​កីឡាករ​២២​នាក់ ដែល​មាន​សិទ្ធ​លេង​នៅ​ UEFA Champions League រដូវ​កាល​នេះ ​ដោយ​ដាក់​ជំនួស​វិញ​​ដោយ​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​ចំណូល​ថ្មី Alexandre Pato។

 

Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ

Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ

 

​​កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី Falcao ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​១១​ប្រកួត​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឲ្យ​តោ​ខៀវ​រដូវ​កាល​នេះ ​ហើយ​បច្ចុប្បន្ន​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ កំពុង​មាន​បញ្ហា​​ញាំញី​របួស​កំភួន​ជើង​ថែម​ទៀត។

 

Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ

Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ

 

​ចំណែក​ឯ​កីឡាករ​វ័យ​២៦​ឆ្នាំ Pato ដែល​ Chelsea ខ្ចី​ជើង​​ពី​ក្លឹប​ប្រេស៊ីល​ Corinthians ​រហូត​ដល់​ចប់​រដូវ​​កាល​នេះ គឺ​​បាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​ Guus Hiddink ​មាន​ទំនុក​ចិត្ត​ជាង ហើយ​តោ​ខៀវ​ក៏​មាន​បំណង​ចង់​ទិញ​ដាច់​តម្លៃ​​ប្រហែល​៧​លាន​ផោន នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ។

 

​ងាក​ទៅ​ការ​ប្រកួត​ UEFA Champions League វិញ Chelsea ​នឹង​ត្រូវ​ប៉ះ​ PSG របស់​បារាំង​ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​ដែល​ការ​ប្រកួត​ជើង​ទី​១ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​បារាំង​មុន នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ៕

 

Chelsea ​ដក​ Falcao ​ចេញ​ពី​បញ្ជី​ឈ្មោះ​លេង​ UCL ដាក់​ Pato ជំនួស​វិញ

 

-ចុចអាន៖ Pato ​​ទៅ​ដល់​ទីក្រុង​ឡុងដុង និង​ប្រាប់​ពី​អារម្មណ៍​​ដែល​បាន​ផ្ទេរ​ទៅ​ Chelsea

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail