ស្លាប់ ១ របួសធ្ងន់ ១ ដោយសាររថយន្ត​ដាច់​ហ្វ្រាំងពេលចុះចំណោតស្ពាន​អាកាស ៧ មករា​

Doliprane TVC

​ភ្នំពេញ​ : រថយន្ត​ដឹកទំនិញ​ម៉ាក​យ៉ាន់​ដាយ ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ 3C-6862 មួយគ្រឿង​បាន​បើក​ចុះ​ពីលើ​ស្ពាន​អាកាស ៧ មករា ក៏​ដាច់​ហ្វ្រាំង​រអិល​ចុះក្រោម​បុក​រះ​ម៉ូតូ ២ គ្រឿង និង រថយន្ត ២ គ្រឿង​បណ្តាលឱ្យ​នារី​ជា​សិស្ស​ម្នាក់​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ និង ម្នាក់​រងរបួស​ធ្ងន់ ។​

ស្លាប់ ១ របួសធ្ងន់ ១ ដោយសាររថយន្ត​ដាច់​ហ្វ្រាំងពេលចុះចំណោតស្ពាន​អាកាស ៧ មករា​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២ និង ៣០ នាទី​រសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ស្ពាន​អាកាស ៧ មករា ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌទួលគោក ។​ ​​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ឈ្មោះ ស៊ឹម ស្រី​ភ័​ក្រ ភេទ​ស្រី អាយុ ១៦ ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ ៤៣ ផ្លូវ ១៩២ ភូមិ ១០ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌទួលគោក បាន​ជិះ​ម៉ូតូ​ម៉ាក​Today ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​1DB-2964 ។​

​តាម​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹកទំនិញ​បង្ក បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ចុះ​ពីលើ​ស្ពាន​អាកាស ៧ មករា តាមផ្លូវ​កម្ពុជា​ក្រោម ។ ខណៈនោះ​ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​អ្នកបើក​បរបាន​លោត​ចុះ​ពីលើ​រថយន្ត​យករួចខ្លួន ហើយ​រថយន្ត​ក៍បាន​រអិល​ចុះទៅ​បុក​ម៉ូតូ​ជា​បន្តបន្ទាប់ ២ គ្រឿង​បណ្តាលឱ្យ​របួស និង ស្លាប់​តែម្តង ហើយ​រថយន្ត​ដឹកទំនិញ ក៍បាន​ជ្រុល​ទៅបុក​រថយន្ត ២ គ្រឿង​ទៀត ។

ស្លាប់ ១ របួសធ្ងន់ ១ ដោយសាររថយន្ត​ដាច់​ហ្វ្រាំងពេលចុះចំណោតស្ពាន​អាកាស ៧ មករា​

បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​អ្នករត់ម៉ូតូឌុប​ជាច្រើន​នាក់ មានការ​ខឹងសម្បា​រហើយ​នាំគ្នា​ចាប់វាយ​បណ្តាលឱ្យ​របួស​ហូរឈាម​ពេញ​ខ្លួន និង ប៉ោង​មុខមាត់​ផងដែរ ៕ ម៉េង ធា​