Mazda ប្រកាសហៅរថយន្តស៊េរីភីកអាប់​ ត្រឡប់មកវិញដោយមានបញ្ហាពោង​ សុវត្ថិភាព

ច្ចេកវិទ្យា៖ក្រុមហ៊ុនផលិតរថយន្ត Mazda នឹងប្រមូលរថយន្ត ១៩.០០០ គ្រឿងមកវិញ ជាមួយនឹងប្រភេទរថយន្ត ភីកអាប់ B-Series ឆ្នាំ២០០៤-២០០៦បើយោងតាមគេហទំព័រ Autoblog ចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អ្នកផលិតរថយន្តជប៉ុនបានបញ្ជាក់ថា រថយន្តដែលក្រុមហ៊ុនប្រកាសប្រមូលយមកវិញ គឺបញ្ហាត្រង់ពោងសុវត្ថិភាពផ្នែកខាងមុខ  ដែលបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ។

កាលពីមុនក្រុមហ៊ុននេះ បានប្រកាសហៅរថយន្តភីកអាប់ ដែលជារថយន្តប្រភេទដឹកទំនិញ B-Series ឆ្នាំ ២០០៧-២០០៩ ជាមួយនឹងបញ្ហាពោងផ្នែកខាងមុខនេះដែរ។

សរុបសម្រាប់ការប្រកាសហៅរថយន្តទាក់ទងនិងបញ្ហាពោងសុវត្ថិភាពនេះរបស់ Mazda គឺចំនួន៤៤២.២៦៦ គ្រឿង ៕

Mazda ប្រកាសហៅរថយន្តស៊េរីភីកអាប់​ ត្រឡប់មកវិញដោយមានបញ្ហាពោង​ សុវត្ថិភាព