ក្លឹបលីក កំពូលចិន ទិញខ្សែប្រយុទ្ធ ពីក្លឹប Atletico Madrid តម្លៃ៤៦លានដុល្លារ អាម៉េរិក

ចិន៖ ក្លឹបកំពូលរបស់ចិន GGuangzhou Evergrande Taobao  បានទិញខ្សែប្រយុទ្ធក្លឹប  Atletico Madrid មកលេងនៅលើ ទឹកដីចិនក្នុងក្របខណ្ឌ Chinese Super League (CSL)  នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ខ្សែប្រយុទ្ធ  Jackson Martinez របស់ក្លឹប Atletico Madrid  បានចុះកុងត្រាជាមួយនឹង ក្លឹបធំរបស់ចិន Guangzhou Evergrande  រយៈពេល៤ឆ្នាំ ក្នុងតម្លៃខ្លួន ៤២លានអឺរ៉ូ ប្រហែល៤៦លានដុល្លារអាម៉េរិក ដោយក្លឹបខាងលើបាន ប្រកាសកាលពីថ្ងៃពុធ។

ខ្សែប្រយុទ្ធ Jackson Martinez បានចូលរួមលេងឲ្យក្លឹប Atlético កាលពីខែកក្កដា ឆ្នាំទៅ ដោយផ្ទេរពីក្លឹប Porto ដោយ១៥ប្រកួតរកបានតែ ២គ្រាប់តែប៉ុណ្ណោះ។

កីឡាករសញ្ជាតិកូឡ៊ុប៊ីរូបនេះ បច្ចុប្បន្នមានអាយុ ២៩ឆ្នាំ  ដោយមានឈ្មោះហៅក្រៅថា Cha Cha Cha ៕

ក្លឹបលីក កំពូលចិន ទិញខ្សែប្រយុទ្ធ ពីក្លឹប Atletico Madrid  តម្លៃ៤៦លានដុល្លារ អាម៉េរិក

ក្លឹបលីក កំពូលចិន ទិញខ្សែប្រយុទ្ធ ពីក្លឹប Atletico Madrid  តម្លៃ៤៦លានដុល្លារ អាម៉េរិក