ពិត​ទេ​ដែរ​ថា ខេមរៈ ស្រី​ពៅ ឈឺ​ធ្ងន់​ដេក​ដួល​នឹង​កន្ទេល​?

Doliprane TVC

​ប្រហែលជា​មួយឆ្នាំ​មកហើយ ដែល​មហាជន​មិនបាន​ឃើញ​វត្តមាន​តារាចម្រៀង​រាង​តូច​ស្រ​ឡូ​ន ខេមរៈ ស្រី​ពៅ ឡើង​ឆាក​ប្រគំ​តន្ត្រី និង កម្មវិធី​ទូរទស្សន៍​នានា ដែល​ភាព​ស្ងាត់បាត់​ស្រមោល​ឈឹង​របស់​នាង បានធ្វើឱ្យ​មហាជន​កើតក្តី​ងឿងឆ្ងល់​យ៉ាងខ្លាំង និង បាន​ចោទ​ជា​សំណួរ​ឡើង​ព្រោងព្រាត ។​

ពិត​ទេ​ដែរ​ថា ខេមរៈ ស្រី​ពៅ ឈឺ​ធ្ងន់​ដេក​ដួល​នឹង​កន្ទេល​?

​ស្របពេល​នឹង​ភាពស្ងប់ស្ងាត់​របស់​នាង​កាន់តែ​គ្មាន​ដំណឹង​នេះដែរ ស្រាប់តែ​ថ្មីៗ​នេះ​មាន​លេចឮ​ព័ត៌មាន​ជាច្រើន​កើតឡើង​លើ​នាង ជាពិសេស​មាន​ព័ត៌មាន​មួយ​ដែលថា នាង​កំពុង​ជួប​បញ្ហា​សុខភាព ពោលគឺ​មាន​ជំងឺ​ធ្ងន់ កំពុង​ដេក​ដួល​លាក់ខ្លួន​ពួន​អាត្មា​ព្យាបាល​នៅផ្ទះ ដែល​នេះ​ជា​ព័ត៌មាន​មួយ​រសើប​បំផុត ។​

ពិត​ទេ​ដែរ​ថា ខេមរៈ ស្រី​ពៅ ឈឺ​ធ្ងន់​ដេក​ដួល​នឹង​កន្ទេល​?

​គេ​នៅ​ចាំបាន​ថា មួយរយៈ​មុន ខេមរៈ ស្រី​ពៅ ក៏​ជា​តារាចម្រៀង​ស្រី​ម្នាក់​លេចធ្លោ និង មាន​ប្រជាប្រិយភាព​គួរឱ្យកត់សម្គាល់​ខ្លាំង​ណាស់ដែរ​ក្នុង​ស្រទាប់​មិត្ត​យុវវ័យ ។ គួរកត់សម្គាល់​ដែរ​ថា រយៈ​នោះ​នាង​កំពុង​តែមាន​សន្ទុះ និង ការគាំទ្រ​ពី​ប្រិយមិត្ត ភ្លេចខ្លួន​ស្រាប់តែ​បាត់​វត្តមាន​នាង​ឈឹង​ពី​ឆាក​សិល្បៈ​តែម្តង ស្រប​ពេលដែល​បងប្រុស​របស់​នាង លោក ខេមរៈ សិរីមន្ត ឡើង​កូដ​កាន់តែខ្លាំង និង មានការ​ងារ​ហូរ​ចូល​ដូច​ទឹក ។​

ពិត​ទេ​ដែរ​ថា ខេមរៈ ស្រី​ពៅ ឈឺ​ធ្ងន់​ដេក​ដួល​នឹង​កន្ទេល​?

​កាលដែល​នាង​បែរជា​បាត់​ខ្លួន​ឈឹង​ពី​ពិភព​សិល្បៈ​យ៉ាង​អាថ៌កំបាំង​នេះ មាន​គេ​និយាយ​ល្បី​សុសសាយ​ថា ពេលនេះ​នាង​កំពុង​ជួប​បញ្ហា​សុខភាព ពោលគឺ​នាង​មាន​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ ឈឺ​រហូត​ងើប​មិន​រួច​ដេក​នឹង​កន្ទេល ហើយ​ឥឡូវ​កំពុង​សម្រាក់​ព្យាបាល​នៅឯ​ផ្ទះ ។ ហើយក៏​មានការ​និយាយ​ថា បើ​នាង​មិនមាន​ជំងឺ​ទេនោះ ហេតុអ្វី​ក៏​ការងារ​សិល្បៈ​របស់​នាង​ស្ងាត់​ម្ល៉េះ​?

​ឆ្លើយតប​នឹង​ព័ត៌មាន​លេចឮ និង ដើម្បី​ស្រាយ​ចម្ងល់​របស់​មហាជន​នេះ​ដែរ យើង​មិនអាច​សុំ​ការឆ្លើយតប​ពី ខេមរៈ ស្រី​ពៅ បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ប៉ុន្តែ​ថ្មីៗ​នេះ​លោក ខេមរៈ ភិ​រុណ ដែលជា​បងប្រុស​បង្កើត និង ជា​កវីនិពន្ធ​ម្នាក់ បាន​អះអាង​ប្រាប់​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​ជួសមុខ​ឱ្យ​ប្អូនស្រី​យ៉ាងនេះ​ថា «​ព័ត៌មាន​ដែល​លេចឮ​ល្បី​ថា ខេមរៈ ស្រី​ពៅ ឈឺ​ធ្ងន់​នោះ​មិនមែនជា​ការពិត​ទេ ហើយ​មូល​ហេតុដែល​នាង​មិន​ចេញមុខ​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​នោះ ក៏​ព្រោះតែ​នាង​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន​ច្រើន ហើយ​សម្រាប់​ពេលខាងមុខ ស្រី​ពៅ នឹង​បង្ហាញ​វត្តមាន​លើ​ឆាក​សិល្បៈ​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ជាមួយ​បទ​ចម្រៀង​ថ្មី និង ចេញលក់​នៅ​ផលិតកម្ម​សាន់​ដេ​បន្ត​ផងដែរ​» ។​

ពិត​ទេ​ដែរ​ថា ខេមរៈ ស្រី​ពៅ ឈឺ​ធ្ងន់​ដេក​ដួល​នឹង​កន្ទេល​?

​ទោះយ៉ាងណា លោក ខេមរៈ ភិ​រុណ មិនបាន​ប្រាប់​ពី​ការងារ​ផ្ទាល់ខ្លួន​របស់ ខេមរៈ ស្រី​ពៅ ថា​ជា​ការងារ​អ្វី​ទេ តែ​លោក​បានបញ្ជាក់​ជា​ចុងក្រោយ​ប្រាប់​បណ្តាសារ​ព័ត៌មាន​ទៀតថា «​ស្រី​ពៅ គ្មាន​កើត​អ្វី​ដូច​គេ​ល្បី​ឡើយ ហើយ​ពេលនេះ​នាង​កំពុង​ត្រៀម​បទ​ចម្រៀង​ថ្មីៗ សម្រាប់​អបអរ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ មាន​ទាំង​ច្រៀង​បទ​ទោល បទ​ចម្រៀង​ឆ្លងឆ្លើយ​ជាមួយ សិរីមន្ត និង មាន​ញាក់​ផងដែរ ដូច្នេះ​សូម​មហាជន​កុំ​យល់ច្រឡំ​នឹង​ការ​ស្ងប់ស្ងាត់​វត្តមាន​របស់​នាង​អី​» ៕ សាកល​