គណៈកម្មការ ទី៧ រដ្ឋសភា ចុះពិនិត្យ រមណីយដ្ឋាន ប្រាសាទឯកភ្នំ

ភ្នំពេញ៖ គណៈកម្មការទី៧ ដែលដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិនៅថ្ងៃទី០៤ ខែកុម្ភៈ  ឆ្នាំ២០១៦នេះ  បានចុះពិនិត្យស្ថានភាពជាក់ស្តែង ក្នុងរមណីយដ្ឋាន ប្រាសាទឯកភ្នំ ស្ថិតនៅក្នុងខេត្តបាត់ដំបង ។

ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក យ៉ែម បុញ្ញឫទ្ធិបានឲ្យដឹងថា ប្រាសាទវត្តឯក ឬឯកភ្នំ ជាស្ថាបត្យកម្មរចនាបថ ក្នុងសតវត្សទី១១ ឆ្នាំ១០២៧ កសាងឡើងក្នុងរជ្ជកាល ព្រះបាទសូរិយវរ្ម័នទី១ (១០០២-១០៥០)។ ប្រាសាទឯកភ្នំ មានទីតាំងក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយ១៥គីឡូពីទីរួមខេត្តបាត់ដំបង៕

ទិដ្ឋភាពពីប្រាសាទវត្តឯក ខេត្តបាត់ដំបង!ប្រាសាទវត្តឯក ឬឯកភ្នំ ជាស្ថាបត្យកម្មរចនាបថក្នុងសតវត្សទី១១ ឆ្នាំ១០២៧ កសាងឡើងក្នុងរជ្ជកាលព្រះបាទសូរិយវរ្ម័នទី១ (១០០២-១០៥០)។ ប្រាសាទឯកភ្នំ មានទីតាំងក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយ១៥គីឡូពីទីរួមខេត្តបាត់ដំបង។ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៦ គណ:កម្មការទី៧ ដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិ ចុះពិនិត្យស្ថានភាពជាក់ស្តែងក្នុងរមនីយដ្ឋានប្រាសាទឯកភ្នំ។

Posted by Yem Ponhearith on Wednesday, February 3, 2016