ជំនាញកំពុងជញ្ជូន វត្ថុតាងខុសច្បាប់ នៅស្រុកកែវសីមា និងចាត់ការតាមផ្លូវច្បាប់

មណ្ឌលគិរីៈ ឈើប្រណីតចំនួន២៧៨ដុំ រថយន្តបង្កុង១គ្រឿង រណាយន្ត១គ្រឿង ដែលសមត្ថកិច្ចចំរុះរឹបអូសបានពីលំនៅដ្ឋាន លោក សួរ ម៉ារឹទ្ធ នៅភូមិ ឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៦ រហូតដល់ថ្ងៃទី0៤ខែកុម្ភៈឆ្នាំ២០១៦នេះ ជំនាញកំពុងធ្វើការដឹកជញ្ជូនមករក្សាទុកនៅស្នាក់ការអភិរ័ក្សជីវៈចំរុះសីមា បន្តចាត់ការតាមនិតិវិធីច្បាប់ និងបន្តធ្វើការឃាត់ខ្លួនមនុស្សម្នាក់ចោទប្រកាន់ពីបទរារាំងសមត្ថកិច្ច ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះថាន រឹទ្ធីភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ ឃាត់ខ្លួនបាននៅលំនៅដ្ឋានកើតហេតុ កំពុងបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿង ទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។

 លោក ឡុង ហុកម៉េង ព្រះរាជអជ្ញា អមសាលាដំបូងខេត្ត ដឹកនាំកំលាំងសមត្ថកិច្ចចំរុះក្នុងប្រតិបត្តិការ ខាងលើ នោះ លោកបានថ្លែងប្រាប់ថា នៅគ្រាដែលមានបទល្មើស កើតឡើងគឺអយ្យការ ឬតំណាងតែងតែខិតខំប្រឹង ប្រែងបង្កលក្ខណៈងាយស្រួលដល់កងកំលាំងនគរបាលយុត្តិធម៌គ្រប់ប្រភេទ បង្កើនភាពសហការដល់កងកំលាំង អោយបានល្អប្រសើរ និងមានភាពរលូនទើបការងារទាំងអស់ ឈានទៅរកភាពជោគជ័យ មិនតែប៉ុណ្ណោះ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្ត បានធ្វើការអំពាវនាវ និងស្នើរឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ នៅក្នុងខេត្តនេះរួមគ្នាអនុវត្តច្បាប់អោយមានប្រសឹទ្ធិភាព ស៊ីជំរៅ តម្លាភាព និងគុណភាព ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ ដល់មន្រ្តីអនុវត្តច្បាប់ ៕

ជំនាញកំពុងជញ្ជូន វត្ថុតាងខុសច្បាប់ នៅស្រុកកែវសីមា និងចាត់ការតាមផ្លូវច្បាប់

ជំនាញកំពុងជញ្ជូន វត្ថុតាងខុសច្បាប់ នៅស្រុកកែវសីមា និងចាត់ការតាមផ្លូវច្បាប់

ជំនាញកំពុងជញ្ជូន វត្ថុតាងខុសច្បាប់ នៅស្រុកកែវសីមា និងចាត់ការតាមផ្លូវច្បាប់