ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក និងផ្តល់អាហារថ្ងៃត្រង់ មួយពេល ដល់កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

ស្វាយរៀង៖ លោកស្រីឧបនាយករដ្នមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្នសភាព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក និងបានផ្តល់អាហារថ្ងៃត្រង់ មួយពេលដល់កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រារ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

បើតាមរបាយការណ៍ របស់មណ្ឌលកុមារកំព្រា ខេត្តបានអោយដឹងថា កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលនេះ មានសិស្សថ្នាក់កឋមសិក្សា ២៦នាក់ ក្នុងនោះស្រី ១២នាក់ និងថ្នាក់អនុវិទ្យាល័យ ២០នាក់ ក្នុងនោះស្រី ៧នាក់ រីឯថ្នាក់វិទ្យាល័យ ៦នាក់ ក្នុងនោះស្រី ១នាក់ សាលាវិជ្ជាជីវៈ ១នាក់ ស្រី កុមារមានជំង្ងឺ ២នាក់។ ក្រៅពីការផ្គត់ផ្គង់ ជម្រកស្នាក់នៅ ហូបចុក និងរៀនចំណេះទូទៅ នៅគ្រប់កំរិត បានបង្កើតយកចិត្តទុកដាក់ ដូចជាអប់រំសុខភាព ចាក់វ៉ាក់សាំង ការពារជង្ងឺ ៦មុខ អប់រំរបៀបរស់នៅ(វប្បធម៌ សីលធម័) បណ្តុះបណ្តាលជំនាញកុំព្យូទ័រ បង្រៀនអក្សរសាស្ត្រ បន្ថែម តាមផ្ទះស្នាក់នៅ ដើម្បីអោយកាយសម្បទា មាំមួន ដោយបានបង្កើតក្រុមកីទ្បា សំរាប់លេងជាមួយកុមារគ្នាឯង ក្នុងមណ្ឌលមានដូចជា បាល់ទាត់ បាល់ទះ វាយសី។

របាយការណ៍បានឲ្យដឹងតៀតថា ក្នុងឆ្នាំនេះ មានកុមារពីរនាក់ បានទៅចូលរួមប្រគួតបាល់ទាត់ ខ្សោយបញ្ញាថ្នាក់ជាតិ នៅប្រទេសថៃ បានទទួលបានចំណាត់ថ្នាក់លេខពីរ ចំនួនប្រាំប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ កុមារបានប្រកាសចូលរស់នៅ ក្នុងមណ្ឌលចំនួន បីនាក់ស្រី១នាក់ផងដែរ។ ហើយបច្ចុប្បន្ននេះ កុមារមានជីវភាព ល្អប្រសើរជាងពេលមុន ដោយរាជរដ្ឋាភិបាល តំទ្បើងប្រាក់គោលនយោបាយ បានក្នុងមួយនាក់១៥០០០០រៀល សំរាប់ជីវភាព។ ក្រៅពីនេះ នៅមានអង្គការអាស្ពេការ ក្រុមហ៊ុនឌីខេ និងសប្បុជនផ្សេងៗ បានជួយឧបត្ថមផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានធ្វើការផ្តាំផ្ញើរ ដល់កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រាខេត្តនេះ ត្រូវចេះថែរក្សារសុខភាព អនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំង្ងឺផ្សេងៗ មិនតែប៉ុណ្ណោះ សូមខិតខំរៀនសូត្រ អោយបានក្លាយខ្លួន ទៅជាសិស្សពូកែ ជាទំពាំស្នងឫស្សីនៃប្រទេសជាតិ ឯលោកគ្រូអ្នកគ្រូ ដែលមើលថែរកុមារ សូមយកចិត្តទុកបន្ថែមទៀត ក្នុងការអប់រំកុមារកំព្រា គឺចាត់ទុកដូចជាកូនបង្កើត ជាមួយគ្នានេះដែរ លោកស្រី ម៉ែន សំអន ក៏បានចែកជូនថវិកា ដល់កុមារកំព្រា ក្នុងម្នាក់ ១ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ទទួលបានថវិកាមួយចំនួនផងដែរ៕

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក និងផ្តល់អាហារថ្ងៃត្រង់ មួយពេល ដល់កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក និងផ្តល់អាហារថ្ងៃត្រង់ មួយពេល ដល់កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក និងផ្តល់អាហារថ្ងៃត្រង់ មួយពេល ដល់កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង