គណៈកម្មការចម្រុះ គ្រប់គ្រង អភិរក្ស ការពារព្រៃឈើ នៅតំបន់ប្រាសាទ កោះកេរ ចេញរូបរាងហើយ

ភ្នំពេញ ៖ គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើ នៅតំបន់ប្រាសាទកោះកេរ បានលេចចេញ រូបរាងជាផ្លូវការហើយការ ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ។

 ពិធីប្រកាស សមាសភាពគណៈកម្មការថ្មី នេះ ត្រូវបានរៀបចំឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកឯកឧត្តម  អ៊ុ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។

យោងតាមគេទំព័រ អាជ្ញាធរអប្សរា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានកំណត់ឲ្យគណៈកម្មការ ចម្រុះនេះរៀបចំផែនការអភិរក្ស បង្ការការពារ និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ ធានានិរន្តរភាពព្រៃឈើ ការបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេស គណៈកម្មការនេះក៏មានសិទ្ធិចាត់ចែងផ្លូវច្បាប់ទៅតុលាការ ទាំងក្នុងករណីបទល្មើសជាក់ស្តែង និងមិនជាក់ស្តែង។

សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ក្រុមភ្នាក់ងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរាចាប់បាន និងទប់ស្កាត់ជា បន្តបន្ទាប់ក៏ដោយក្តី ក៏មានឈ្មួញទុច្ចរិត និងជនខិលខូចមួយចំនួន ដែលខ្លះមានទាំងអាវុធជាប់ដៃទៀតផង បានចូលមកកាប់ឈើប្រណិត និងខ្លះទៀតបានចូលមកកាប់ទន្ទ្រានដី កាន់កាប់ធ្វើកម្មសិទ្ធិ ក្នុងតំបន់ការពារនៃប្រាសាទកោះកេរ៕

គណៈកម្មការចម្រុះ គ្រប់គ្រង អភិរក្ស ការពារព្រៃឈើ នៅតំបន់ប្រាសាទ កោះកេរ ចេញរូបរាងហើយ