បណ្ឌិត្យសភា នគរបាលកម្ពុជា កំពុងស្ថិតលើផ្លូវ កំណែទម្រង់ ដ៏ត្រឹមត្រូវមួយ ក្នុងការធានាឱ្យបាន នូវប្រសិទ្ធភាពការងារ

ភ្នំពេញ ៖ នៅបណ្ឌិត្យសភា នគរបាលកម្ពុជា ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ មានបើកកិច្ចប្រជុំមួយ ស្ដីពី ការផ្សព្វផ្សាយ និងណែនាំអំពី ប្រព័ន្ធការងារ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា ដោយមានសមាសភាពចូលរួម មកពីថ្នាក់ដឹកនាំ គ្រប់កម្រិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចាប់ពីថ្នាក់នាយការិយាល័យឡើងទៅ។

កម្មវត្ថុនៃ អង្គប្រជុំថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយ និងណែនាំឱ្យអនុវត្តសេចក្តីសម្រេច ស្តីពី ប្រព័ន្ធការងារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទទួលខុសត្រូវគ្រប់កម្រិតនៃអង្គភាពនីមួយៗ បានយល់ច្បាស់និងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព ក្នុងន័យលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងគុណភាពគ្រប់គ្រង  ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលគ្រប់កម្រិត និង មានគោលដៅ កំណត់អំពីរបៀបរបបនៃការងារដឹកនាំ ការងារគ្រប់គ្រងផងដែរ។

នេះគឺជាការឆ្លុះបញ្ចាំងពីការអនុវត្តកម្មវិធីកំណែទម្រង់ ដ៏ត្រឹមត្រូវមួយរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ សេង ផល្លី  ដើម្បីឈានទៅសម្រេចបាន ចក្ខុវិស័យ គោលបំណង បេសកកម្ម និងទិសដៅជាយុទ្ធសាស្រ្ត ដែលបាន កំណត់ក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០១៥-២០១៩របស់ខ្លួន ព្រមទាំងសម្រេចបាននូវផែនការ អភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ។

ជាលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលការគាំទ្រ និងកោតសរសើរពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និស្សិត សិក្ខាកាម និងអង្គភាពប្រើប្រាស់ មន្ដ្រីនគរបាល និងមន្ត្រីពន្ធនាគារ៕