Tyga ផឹក​សន្លប់​ដេក​ក្នុង​ឡាន ក្រោយ​ចេញ​ពី​ជប់លៀង​ជាមួយ ​Chris Brown

Tyga ផឹក​សន្លប់​ដេក​ក្នុង​ឡាន ក្រោយ​ចេញ​ពី​ជប់លៀង​ជាមួយ ​Chris Brown

តារា​ចម្រៀង​រ៉េប​អាមេរិក Tyga ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​បាត់បង់​ស្មារតី​នៅ​ក្នុង​ឡាន​ បន្ទាប់​ចេញ​ពី​ក្លឹប​កម្សាន្ត 1OAK នៅ​ទីក្រុង West Hollywood សហរដ្ឋអាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

 

Tyga ផឹក​សន្លប់​ដេក​ក្នុង​ឡាន ក្រោយ​ចេញ​ពី​ជប់លៀង​ជាមួយ ​Chris Brown

 

ថ្មី​ៗនេះ​​វិបសាយ​របស់​ត្រកូល Kardashians បាន​បញ្ចេញ​វីដេអូ​​យំ​របស់ Kylie Jenner ដែល​ជា​មិត្ត​ស្រី​របស់ Tyga ដោយ​សារ​តែ​បញ្ហា​រឿង​ស្នេហា​របស់​ពួក​គេ។ ដោយ​សារ​តែ​វីដេអូ​នោះ​​ប្រហែល​ជា​ប៉ះពាល់​ដល់​អារម្មណ៍​របស់​តារា​ប្រុស​វ័យ​២៦​ឆ្នាំ ទើប​នាំ​ឲ្យ​​គេ​​ផឹក​ស្រា​ស្រវឹង​បែប​នេះ។

 

ក្នុង​រាត្រី​ជប់លៀង​​នោះ​ Tyga បាន​នៅ​ជាមួយ​មិត្ត​សំឡាញ់ Chris Brown។ ប៉ុន្តែ​ពេល​ចេញ​ពី​ក្លឹប​ពួក​គេ​មិន​បាន​ជិះ​ឡាន​ជាមួយ​គ្នា​ទេ ដោយ​ Tyga ជិះ​ឡាន​ផ្សេង​ជាមួយ​មិត្ត​ម្នាក់​ទៀត​ដោយ​​​សន្លប់​លែង​ដឹង​ខ្លួន​នៅ​កន្លែង​កៅអី​ម្ខាង​​ជិត​អ្នក​បើក​ ឯ Chris បើ​កឡាន​ទំនើប​ពណ៌​ក្រហម​ចេញ​ទៅ​ជាមួយ​បុរស​ម្នាក់​ទៀត៕

 

Tyga ផឹក​សន្លប់​ដេក​ក្នុង​ឡាន ក្រោយ​ចេញ​ពី​ជប់លៀង​ជាមួយ ​Chris Brown

 

ចុចអាន៖រឿង​ពិត​របស់​កំពូល​​តារា​រ៉េប Eminem ដែល​ធ្លាប់​ញៀន​ថ្នាំ​ដល់​កំពូល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail