បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

ខ្សែភាពយន្ត​​ខ្នាត​ធំ​ថ្មី​​មួយ​ទៀត​របស់​ផលិតកម្ម​ Rock មាន​ចំណង​ជើង​ថា “​ជំនួញ​អាគម” បាន​ធ្វើ​ពិធី​ក្រុងពាលី​កាល​ព្រឹក​មិញ ដោយ​ខ្សែភាពយន្ត​នេះ​ជា​ស្នាដៃ​​និពន្ធ​លើក​ដំបូង របស់​លោក ព្រំ ស្រស់ អ្នក​មើល​ការងារ​​ទូទៅ​នៃ​ផលិតកម្ម​​មួយ​នេះ​តែ​ម្ដង។

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

;

លោក ព្រំ ស្រស់ បាន​ឲ្យ​ដឹង​ថា រឿង “ជំនួញ​អាគម”​ នេះ ជា​​ខ្សែភាពយន្ត​មួយ​ដែល​និយាយ ពី​អ្នក​​លេង​ល្បែង​ម្នាក់ ជឿ​ទៅ​លើ​មន្តអាគម​អូមអាម ហើយ​បាន​ពឹង​គ្រូ​អាគម​អូមអាម​ជួយ។ វា​ជា​រឿង​ បែប​កំប្លែង ភ័យរន្ធត់ មាន​បង្កប់​ខ្លឹមសារ​អប់រំ ច្រើន​ផង​ដែរ ។

 

 

អ្នក​មើល​ការងារ​​ទូទៅ​រូប​នេះ​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា  ខ្សែភាពយន្ត​មួយ​នេះ លោក​បាន​និពន្ធ​ជាង១ឆ្នាំ​មក​ហើយ ទើប​តែ​សម្រេច​ដាក់​ឲ្យ​លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock ពិនិត្យ​សម្រេច។ ដោយ​មើល​ឃើញ​​ថា សាច់​រឿង​មួយ​នេះ មាន​ភាព​ទាក់​ទាញ​ទើប ផលិតកម្ម​បាន​សម្រេច ថត​យក​​​​តែ​ម្ដង​ទៅ។

 

 

តារា​សម្ដែង​​នៃ​​ខ្សែភាពយន្ត​មួយ​នេះ​ភាគ​ច្រើន​​ជា​តារា​កំប្លែង​ល្បី​​​ក្នុង​នោះ​មាន​ដូច​ជា នាយ​គ្រឿន នាយ​ក្រូច នាយ​ហុងដា នាយ​តេឡេ នាយ តាក់ស៊ី នាយ​សេត នាយ​សានម៉ៃ នាង ភីម អ្នក​នាយ កាឆយ អ្នក​នាង ម៉ៅ ស៊ីណាត ​កញ្ញា គង់ ចាន់រដ្ឋ និង តារា​​កិត្តិយស ជា​ច្រើន​​ទៀត។ តាម​ការ​​លើក​ឡើង​របស់​លោក ព្រំ ស្រស់  ខ្សែភាពយន្ត​មួយ​នេះ មិន​មាន​តួឯក​ឡើយ ពោល​តារា​ដែល​បាន​រៀប​រាប់​ខាង​លើ សុទ្ធតែ មាន​​ប្លង់​ថត​ច្រើន​ដូច​គ្នា ប៉ុន្តែ នាយ សាន​ម៉ៅ និង អ្នក​​នាង កាឆយ មាន​ប្លង់​ច្រើន​ជាង​ទេ។

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

លោក ព្រំ ស្រស់

 

រឿង”ជំនួញ​អាគម” គ្រោង​ចេញ​ថត​ក្រោយ​ពី​ចូល​ឆ្នាំ​ចិន​នេះ​រួច ដោយ​ពេល​វេលា​នៃ ការ​ថត គឺ​មាន​រយៈ​ពេល​តែ​១៩ថ្ងៃ​ប៉ុណ្ណោះ ដោយ​ទីតាំង​នៃ​ការ​ថត មាន​នៅ ភ្នំពេញ ភ្នំបាសិត និង ខេត្ត កពត។ ការ​ចំណាយ​នៃ​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ  យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​នៅ Rock បាន​ប្រាប់​ថា អស់​ប្រមាណ​ជា៧ម៉ឺនដុល្លារ៕

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

បើក​ពិធីក្រុង​ពាលី​​រឿង “ជំនួញ​អាគម”​

 

 

អត្ថបទ៖ ខុត សីហា ​