បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​កណ្តាលអធ្រាត្រ​ត្រូវ​រថយន្តបុក​ពីក្រោយ​ឆក់យក​ជីវិត​ទាំងពីរ​

​ខេត្តកណ្តាល​៖ បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ពេលយប់ ត្រូវបាន​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ព្រែក​តា​ម៉ាក់ (​លើ​ស្ពាន​មិត្តភាព​កម្ពុជា​និង​ចិន​) ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ បន្ទាប់ពី​បង្កហេតុ​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់ស្រមោល​៕

​មន្ត្រីនគរបាល​ព្រែ​កតា​មាក់​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ឆ្លងស្ពាន​ក្នុង​ល្បឿន​លឿន​ណាស់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នេះ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZSKI SMASH REVO ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​សឿន ស៊ាន់ ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ស្លាប់ និង​អ្នករួមដំណើរ​១​នាក់​ឈ្មោះ​សឿន វ៉ូ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ស្លាប់​។ ពួកគេ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយ​ពុំបាន​ពាក់មួក​ការពារ ។​

​មន្ត្រីនគរបាល​ព្រែ​កតា​មាក់​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​បាន​យកទៅ​រក្ស​ទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ហើយ​កណី​នេះ​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ស្វែងរក​ជនបង្ក​ឲ្យ​ទទួលខុស​ត្រូ និង​ដោះស្រាយ​តាមច្បាប់​។ ចំណែក​សព​ត្រូវ​សមត្ថកិច្ច​បានប្រគល់ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕

KA-04-02-2016-14 KA-04-02-2016-15 KA-04-02-2016-16 KA-04-02-2016-18