​យោធិន​ពិការ និង​យោធិន​និវត្តន៍ ២​នាក់ បាត់បង់​ប្រាក់​សោធន​និវត្តន៍ ១០​ឆ្នាំ សំណូមពរ​ឲ្យ​សម្តេច​តេ​ជោជួយ​

ព្រះសីហនុ: អតីត​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ ២​រូប ដែល​ម្នាក់​ជា​យោធិន​ពិការ និង​ម្នាក់ទៀត ជា​យោធិន​ចូលនិវត្តន៍ បានស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​ប្រាក់​សោធន​និវត្តន៍ដល់​ពួកគាត់ ក្រោយពី​ខកខានមិនដែល​បានទទួល​សោះ រយៈពេល​ជាង១០ឆ្នាំ​មកហើយ​។​
           
​អតីត​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​២​រូប ម្នាក់​ឈ្មោះ​មឿង ម៉ៅ ឆ្នាំ​កំណើត ១៩៦៧ ជា​យោធិន​ពិការ និង​ម្នាក់ទៀត ឈ្មោះ ចៅ គូរ អាយុ​៦៥​ឆ្នាំ បាន​អះអាងថា រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ពួកគាត់​ទាំង​២​នាក់ មិនដែល​បានទទួល​ប្រាក់​សោធន​និវត្តន៍ ដូច​យោធិន​ដទៃទៀត​ឡើយ ដែល​បញ្ហា​នេះ ពួកគាត់​មិន​បន្ទោស ទៅលើ​មេបញ្ជាការ​អង្គភាព​នោះទេ​។ ប៉ុន្តែ​បញ្ហា​នេះ ពួកគាត់ បាន​អះអាងថា អាច​បណ្តាលមកពី​បញ្ហា​បច្ចេកទេស រៀបចំ​ឈ្មោះ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​ជាមួយនឹង​ការបង្ហាញ​ឯកសារ​ផ្សេងៗ អមដោយ​លិខិត​សំណូមពរ សរសេរ​ដោយ​ផ្ទាល់ដៃ ដែល​មើលទៅ​ទំនង ជា​មិនសូវ​ចេះ សរសេរ​អក្សរ ជ្រៅជ្រះ​ផង​នោះ អតីត​កងទ័ព​ទាំង​២​រូប បាន​ថ្លែងថា ពួកគាត់​អស់​មានលទ្ធភាព និង​តាម​សួរនាំ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទៀតហើយ ព្រោះ​អំឡុងពេល ១០ ឆ្នាំ​កន្លងមកនេះ ពួកគាត់​បាន​តាម​សួរនាំ ឡើង​ឆ្អែតឆ្អល់ ហើយ​សព្វថ្ងៃនេះ ខ្លួន​កាន់តែ​ចាស់​ទៀតផង​។​
            
​យោធិន​កំសត់​ទាំង​២​រូប សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តាជួយ​ដល់​ពួកគាត់​ផង​៕V​/S

​យោធិន​ពិការ និង​យោធិន​និវត្តន៍ ២​នាក់ បាត់បង់​ប្រាក់​សោធន​និវត្តន៍ ១០​ឆ្នាំ សំណូមពរ​ឲ្យ​សម្តេច​តេ​ជោជួយ​

​យោធិន​ពិការ និង​យោធិន​និវត្តន៍ ២​នាក់ បាត់បង់​ប្រាក់​សោធន​និវត្តន៍ ១០​ឆ្នាំ សំណូមពរ​ឲ្យ​សម្តេច​តេ​ជោជួយ​