បញ្ឈ​ប់​ជនពិការ​មិន​ឲ្យ​ប្រគំ​តន្ត្រី​រៃអង្គាស​លុយ ហើយ​សាលា​រាជធានី នឹង​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​អង្គការ​

ភ្នំពេញ:  ចាប់ពីពេលនេះ​តទៅ សាលា​រាជធានី​ភ្នំពេញ​មិន​អនុ​ញ្ញ​ត​ឲ្យ​បងប្អូន​ជនពិការ​បន្តសកម្មភាព​របស់ខ្លួន​នោះទេ ពាក់ព័ន្ធ​នឹង​ការប្រគំ​តន្ត្រី ដើម្បី​រៃអង្គាស​លុយ​នៅតាម​ភ្លើងស្តុប​និង​នៅតាម​ទីសាធារណៈ​នានា ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃនេះ​។ ដូច្នេះ​ជនពិការ​ដែលមាន​ជីវភាព​ខ្វះខាត សាលា​រាជធានី​នឹង​ចុះទៅ​ជួប​ដោយផ្ទាល់​ដល់​អង្គការ ហើយនឹង​ធ្វើការ​ឧបត្ថម្ភ​តែម្តង​។

​ដោយ​លោក​បានស្នើ​ដល់​អាជ្ញាធរ ខណ្ឌ​ទាំងអស់​ត្រូវ​ចាត់ការ​រឿងនេះ ដោយ​វា​ពិបាក​ភ្នែក​មើល​ណាស់​។ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស បានបញ្ជាក់​យ៉ាងច្បាស់​ថា បានបញ្ជាក់ ចំពោះ​ការចាត់វិធានការ​ទៅលើ​បងប្អូន​ជនពិកា​ខាងលើនេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ។​

​លោកប៉ា សុជាតិ​វង្ស បាន​បន្តថា ការប្រគំ​តន្ត្រី​នៅតាម​ភ្លើងស្តុប​និង​នៅតាម​ទីសាធារណៈ​នានា របស់​បងប្អូន​ជនពិការ​ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដើម្បី​រៃអង្គាស​លុយ​ពី​សប្បុរស​ជននេះ គឺ​វា​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនអាច​ឲ្យ​ពួកគាត់​បន្តសកម្មភាព​ដូច្នេះ​ទៀត​ទេ​។ ជុំវិញ​បញ្ហា​នេះ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ បើ​នៅក្នុង​ខណ្ឌ​របស់ខ្លួន​គ្រប់គ្រង​មានការ​ប្រគំ​តន្ត្រី​ដើម្បី​រៃអង្គាស​លុយ​នៅតាម​ភ្លើងស្តុប និង​នៅតាម​ទីសាធារណៈ​របស់​បងប្អូន​ជនពិការ​ត្រូវ​ណែនាំ​ឲ្យ​ពួកគាត់​បញ្ឈប់​ភ្លាម​។​

​ពាក់ព័ន្ធ​និង​ករណីនេះ​លោកប៉ា សុជាតិ​វង្ស ក៏បាន​ដាក់បទបញ្ជា​ឲ្យ​លោក​ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ផ្ទាល់​ទៅដល់​ទីតាំងរ​បស់បង​ប្អូន​ពិការ​ទាំងនេះ រស់នៅ​និង​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ថា តើ​បងប្អូន​ពិការ​ទាំងនោះ មាន​អង្គកា​ណា​ជា​អ្នកមើលការខុសត្រូវ ហើយ​ពួកគាត់​ខ្វះខាត​អ្វីខ្លះ សាលា​រាជធានី​ភ្នំពេញ​នឹង​ដោះស្រាយ​ជូន​ពួកគាត់​តែម្តង​។ អ្វីដែល​សំខាន់ គឺ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​បន្តសកម្មភាព​នៅតាម​ភ្លើងស្តុប ឬ​នៅតាម​ទីសាធារណៈ​ដូច​សព្វថ្ងៃនេះ​ទៀត​ទេ​៕

បញ្ឈ​ប់​ជនពិការ​មិន​ឲ្យ​ប្រគំ​តន្ត្រី​រៃអង្គាស​លុយ ហើយ​សាលា​រាជធានី នឹង​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​អង្គការ​

បញ្ឈ​ប់​ជនពិការ​មិន​ឲ្យ​ប្រគំ​តន្ត្រី​រៃអង្គាស​លុយ ហើយ​សាលា​រាជធានី នឹង​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​អង្គការ​

បញ្ឈ​ប់​ជនពិការ​មិន​ឲ្យ​ប្រគំ​តន្ត្រី​រៃអង្គាស​លុយ ហើយ​សាលា​រាជធានី នឹង​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​អង្គការ​