ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក Gary Neville អតីត​ប្រធាន​ក្លិប Man Utd បញ្ជាក់​ថា នឹង​មិន​លាលែង​តំណែង​គ្រូបង្វឹក​ក្លិប Valencia ទេ ទោះបី​ប្រកួត​ចាញ់​ក្លិប Barcelona ៧-០ ក្នុង Copa Del Rey អេ​ស្ប៉ា​ញ នៅ​ជុំ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ក៏​ដោយ ។

ចាត់​ទុក​ថា ជា​ការ​បរាជ័យ​លើក​ចុង​ក្រោយ​របស់ Valencia ក្នុង Copa Del Rey ចាប់តាំងពី​លោក Gary Neville ចូល​កាន់​តំណែង​គ្រូបង្វឹក​កាលពី ខែធ្នូ ឆ្នាំ​២០១៥ ។ រហូត​មក​ដល់​ពេល​នេះ ក្លិប Valencia នៅ​មិន​ទាន់​ឈ្នះ​ក្លិប​ណាមួយ​ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក​ដោយ​ស្មើ​៥​លើក ចាញ់​៣​លើក ។ ក្រោយ​ចប់​ការ​ប្រកួត Copa Del Rey លោក Gary Neville អាយុ​៤០​ឆ្នាំ ថ្លែង​ថា លោក​ឈឺចាប់​បំផុត​ចំពោះ​លទ្ធផល​នេះ ប៉ុន្ដែ​លោក​នឹង​មិន​លាលែង​តំណែង​ឡើង ៕