សភាអាម៉េរិក ស្នើសុំថវិកា ១,៧ពាន់លានដុល្លារ ដើម្បីទូទាត់ ដល់រដ្ឋាភិបាលអ៊ីរ៉ង់ ដោយសារដោះលែង ចំណាប់ខ្មាំងអាម៉េរិក

វ៉ាស៊ីនតោន៖ សភាជាន់ខ្ពស់អាម៉េរិក បានស្នើដល់រដ្ឋាភិបាល លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក ស្នើសុំថវិកាចំនួន ១,៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីទូទាត់ដល់រដ្ឋាភិបាលអ៊ីរ៉ង់ បន្ទាប់ពីបានដោះលែង ចំណាប់ខ្មាំងអាម៉េរិកាំងកាលពីខែមុន ។

លោក Ed Royce តំណាងមកពីគណបក្សសាធារណរដ្ឋ និងជាប្រធានសភា តំណាងគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការបរទេស បានសរសេរសំណើមួយ ទៅរដ្ឋបាលក្រសួងការបរទេស ដោយបានបញ្ជាក់ថា "វាមានក្តីបារម្ភជាច្រើន ព្រោះយើងត្រូវទូទាត់ទៅលើ ការដោះលែងចំណាប់ខ្មាំងអាម៉េរិកាំង" ។

យោងតាមសេចក្តីប្រកាស ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីខែកក្កដា លោក Royce បានស្នើដល់លោក ឃើរី ដើម្បីផ្តល់ប្រាក់ ទូទាត់នៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខ សម្រាប់ផ្តល់ដល់រដ្ឋាភិបាលអ៊ីរ៉ង់ ក្រោយពី រដ្ឋាភិបាលតេរ៉ង់ បានយល់ព្រមដោះលែង ចំណាប់ខ្មាំងអាម៉េរិកាំង ។

លោកក៏បានស្នើសុំ ដល់ការវិភាគស្របច្បាប់ ជុំវិញជម្លោះនេះ ស្របតាមផែនការនៃការចរចាគ្នា និងការពន្យល់ អំពីការទូទាត់លើការ ដោះលែងនេះ៕