អាម៉េរិក ថ្លែងថា កិច្ចប្រជុំកំពូល​ អាស៊ាន "មិនពិភាក្សាគ្នា ដើម្បីប្រឆាំង នឹងចិនឡើយ"

វ៉ាស៊ីនតោន៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងគ្រោងរៀបចំឡើងនៅចុងខែកុម្ភៈនេះ គឺ"មិនប្រឆាំងទៅនឹងចិនឡើយ" ។ មន្ត្រីមួយរូបមកពីទីស្តីការប្រមុខរដ្ឋអាម៉េរិក ថ្លែងយ៉ាងដូច្នេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខ នៅរម្មនីយដ្ឋាន Sunnylands ទឹកដីនៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ។

លោក Daniel Russel ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ប្រចាំនៅតំបន់អាស៊ី អាគ្នេយ៍បានថ្លែងឲ្យដឹងនៅក្នុងបទសម្ភាសន៍មួួយជាមួយទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP ដោយលោកបានបញ្ជាក់ថា "កិច្ចប្រជុំកំពូលនេះនឹងមិនផ្តោតសំខាន់បញ្ហាចិនឡើយ ព្រោះវាជារឿងត្រូវពិភាក្សានោះគឺរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន" ។ លោកបានសង្កត់ធ្ងន់ថា "មិនសំដៅទៅលើចិន ពោលគឺមិនប្រឆាំងនឹងចិនឡើយ" ។

រដ្ឋាបាលអាម៉េរិក បានផ្តោតសំខាន់លើតែអាស៊ាន ក្នុងនាមជាសហដៃគូ ដោយសារនៅក្នុង តំបន់ចិនជាប្រទេសមានឥទ្ធិពលខ្លាំងក្លា ។

លោក បានបញ្ជាក់ថា "Russel" នេះគឺផ្តោតសំខាន់លើគម្រោងការវិនិយោគបូក៧ឆ្នាំ ដែលអាម៉េរិក បានបង្កើតឡើងដំបូង និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែអាស៊ាន ក៏ជាផ្នែកមួយនៃគម្រោងការនេះដែរ ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតែរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា លោកបានដាក់ទិសដៅក្នុងការជំរុញដល់ការអភិវឌ្ឍន៍តំបន់អាស៊ី គិតចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ៕

អាម៉េរិក ថ្លែងថា កិច្ចប្រជុំកំពូល​ អាស៊ាន "មិនពិភាក្សាគ្នា ដើម្បីប្រឆាំង នឹងចិនឡើយ"