រញ្ជួយដីកម្រិត​​ ៥,២ រិចទ័រ វាយប្រហារឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញា ព្រមានថាមានស៊ូណាមិ នៅឡើយទេ

ហុងកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានករណីវាយប្រហារមួយដោយការរញ្ជួយដីក្នុងកម្រិត៥,២រិចទ័រ នៅកោះទីម័រ ភាគខាងកើតឥណ្ឌូនេស៊ី ។យោងតាមការផ្សព្វផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia បានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាម៉េរិក បានឲ្យដឹងថា ទោះបីជាមានករណីរញ្ជួយដីកើតឡើងក្នុងកម្រិត៥,២រិចទ័រមែន នៅកោះទីម័រ ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា មានព្យុះស៊ូណាមិកើតឡើងនៅឡើយទេ នៅព្រឹកមិញនេះ។

ទីភ្នាក់ងារស្ទង់ទិន្នន័យភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានបញ្ជាក់ថា ករណីរញ្ជួយដីរាក់ ហើយកើតឡើងនៅវេលាម៉ោងប្រមាណ៤និង៣០នាទី ម៉ោងនៅក្នុងតំបន់ (ម៉ោងនៅសិង្ហបុរី) ដែលមានរយៈចម្ងាយ១១គីឡូម៉ែត្រប៉ុណ្ណោះ នៅភាគខាងជើង ក្រុង Kupang ។

ដោយសារតែប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅចំកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក "ក្នុងរង្វង់នៃព្រះអគ្គី" ដែលជាទីតាំង និងទ្វីបដែលស្ថិតនៅគ្រប់ពេលនៃការផ្ទុះឡើងករណីរញ្ជួយដីកើតមាន ឡើង ៕

រញ្ជួយដីកម្រិត​​ ៥,២ រិចទ័រ វាយប្រហារឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញា ព្រមានថាមានស៊ូណាមិ នៅឡើយទេ