ក្រុមហ៊ុន Ford បានធ្វើការប្រកាស របាយការណ៍លក់ ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥

ក្រុមហ៊ុន Ford បានធ្វើការប្រកាស របាយការណ៍លក់ ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥ ដែលមានដូចជា៖

[ទីក្រុងបាងកក ប្រទេសថៃ ២៦ មករា ២០១៦] – ថ្ងៃនេះក្រុមហ៊ុន Ford Company បានធ្វើការប្រកាស របាយការណ៍លក់រាយ ប្រចាំឆ្នាំ ២០១៥ នៅតំបន់អាស៊ាន ដែលមានកំនើនជាង 3.3%   ធៀបនឹងឆ្នាំមុន ដែលស្មើនឹង 103,975 គ្រឿង។

យោងទៅតាមរបាយការណ៍លក់របស់ក្រុមហ៊ុនប្រចាំតំបន់អាស៊ាន បានឲ្យដឹងថាចំនួននៃការលក់ បានកើនឡើងនៅក្នុងប្រទេស ហ្វីលីពីន វៀតណាម និងកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនភាគហ៊ុននៅក្នុងទីផ្សារនៅក្នុងប្រទេសថៃក៏មានការកើនឡើង គួរឲ្យកត់សម្គាល់។

ក្រុមហ៊ុន Ford បានធ្វើការប្រកាស របាយការណ៍លក់ ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥
ក្រុមហ៊ុន Ford បានធ្វើការប្រកាស របាយការណ៍លក់ ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥

លោក Mark Kaufman នាយកប្រចាំក្រុមហ៊ុន Ford អាស៊ាន បានមានប្រសាសន៍ថា៖ "ការនាំចូលរថយន្ត Ford ស៊េរីថ្មី រូបរាងថ្មី ដូចជារថយន្តប្រភេទ Pickup Ranger និងប្រភេទ SUV Everest បានធ្វើឲ្យចំនួន អតិថិជនរបស់ Ford កើនឡើងជាលំដាប់។ លើសពីនេះទៅទៀត យើងបានបន្ដ ធ្វើការបង្កើនទំនាក់ទំនង ជាមួយអតិថិជន តាមរយៈការផ្សារភ្ជាប់ អតិថិជនជាមួយនឹងបទពិសោធន៍ នៃការប្រើប្រាស់រថយន្ត ព្រមទាំងពង្រីក បន្ថែមនូវអគារតាំងបង្ហាញ រថយន្ត Ford នៅលើទីផ្សារទូទាំង តំបន់អាស៊ានផងដែរ"។

គួរកត់សម្គាល់ដែរថា ក្នុងចំណោមប្រភេទរថយន្ត Ford ទាំងអស់ រថយន្ត Ford Ranger ដែលផលិតនៅ ប្រទេសថៃ ត្រូវបានគេទទួល ស្គាល់ថាជាប្រភេទរថយន្ត ដែលលក់ដាច់ជាងគេនៅក្នុងឆ្នាំ២០១៥ នៅលើទីផ្សារ ប្រចាំតំបន់អាស៊ានដែលរួម មានដូចជា ប្រទេស ភីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។

ការលក់រថយន្ត Ford Ranger ស៊េរីថ្មី ទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន មានអត្រា កំនើនជិត 8% បើធៀបជាមួយ នឹងតួលេខឆ្នាំមុន ដែលស្មើនឹង 54,114 គ្រឿង។  “រថយន្ត Ford Ranger ស៊េរីថ្មីនេះ បានក្លាយជារថយន្ត ដែលឈានមុខគេ បើធៀបទៅនឹងបណ្តាលរថយន្ត Pick Up ដទៃទៀត ដោយសាររថយន្តនេះ បានធ្វើការរចនា នូវរូបរាងថ្មីស្រឡាង ដែលផ្តល់នូវផាសុកភាព និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតលើសគេ ធន់រឹងមាំ កំលាំង និងសមត្ថភាពខ្លាំងជាងមុន សន្សំសំចៃប្រេង និងជំនះគ្រប់ឧបសគ្គនៃការបើកបរ។” នេះបើតាមការបញ្ជាក់ របស់លោក Mark Kaufman។

លើសពីនេះទៀត ក្នុងឆ្នាំ ២០១៥ រថយន្ត Ford Ranger បានទទួលចំណាត់ថ្នាក់ផ្កាយប្រាំខាង ផ្នែកសុវត្ថិភាព ពីស្ថាប័ន វាយតម្លៃរថយន្តថ្មីក្នុង តំបន់អាស៊ាន  (ASEAN NCAP) និង ទទួលបានពិន្ទុខ្ពស់បំផុត ជារថយន្តដែលការពារសុវត្ថិភាពអ្នកបើកបរ និងអ្នកធ្វើដំណើរបានល្អបំផុត (AOP) បើធៀបទៅនឹងរថយន្ត Pick-Up ដទៃទៀត។ បន្ទាប់ពីរថយន្ត  Ford Ranger រថយន្តប្រភេទ Ford Ecosport ក៏មានកំនើនតម្រូវការផងដែរ ដែលការលក់សរុបបានកើនឡើងរហូត13% ពីមួយឆ្នាំទៅមូយឆ្នាំ ដែលស្មើនឹង20,518 គ្រឿង ។

នៅក្នុងត្រីមាសទី៣ឆ្នាំ២០១៥ Ford បានធ្វើការសម្ពោធការលក់នូវរថយន្តស៊េរីថ្មីមួយទៀតគឺរថយន្ត Ford Everest ២០១៦  ដែលជាប្រភេទរថយន្ត SUV លក្ខណៈគ្រួសារ ដែលជំរុញអោយ ការលក់រថយន្ត Ford Everest នេះ មានអត្រាកំនើនរហូតដល់ 98% ដែលស្មើនឹង 11,233 គ្រឿង។ រថយន្ត Ford Everest ស៊េរីថ្មីនេះ បានប្ដូរទិសដៅ នៃការរំពឹងទុករបស់អ្នក ប្រើប្រាស់ចំពោះរថយន្ត SUV ដោយសារថយន្ត Ford Everest បានត្រលប់មកវិញជាមួយនឹងរូបរាងថ្មី រួមនឹងសមត្ថភាព ដ៏អស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ មិនថាបើកបរលើផ្លូវលំបាក ឬ ផ្លូវរាបស្មើនោះទេ។

បច្ចេកវិទ្យាផ្សេងៗដែលបានបំពាក់នៅលើរថយន្ត Everest ស៊េរីថ្មីនេះ ដែលរួមមាន ប្រព័ន្ធទប់ លំនឹងរថយន្តលើផ្លូវកោង  (Curve Control) ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) រួមជាមួយនឹងប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តពីខាងក្រោយ (Cross Traffic Alert) ប្រព័ន្ធគ្រប់គ្រង រថយន្តមិនឲ្យក្រឡាប់ (Roll Stability Control) និងប្រព័ន្ធទប់លំនឹងរថយន្ត (Electronic Stability Program) ដែលមានមុខងារយ៉ាងសំខាន់ក្នុង ការជួយឲ្យអ្នក បើកបរគ្រប់គ្រងស្ថានភាព រថយន្តបាន។ ជាពិសេសគឺ ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (Active Park Assist) ដែលអាចជួយសម្រួលឲ្យអ្នកបើកបរ ចូលចតដោយស្វ័យ ប្រវត្តិដោយដោយគ្រាន់តែធ្វើការ អបហ្វ្រាំងតែប៉ុណ្ណោះ។

ក្រុមហ៊ុន Ford បានធ្វើការប្រកាស របាយការណ៍លក់ ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥

អត្រាកំណើននៃការលក់ និងរបាយការណ៍នៃការលក់សរុប

ប្រទេសកម្ពុជា បានបញ្ចប់ឆ្នាំ២០១៥ ជាមួយនឹងលទ្ធផលនៃការលក់របស់ខ្លួន គួរជាទីមោទនភាព ជាមួយនឹងអត្រាកំនើនរហូតដល់ 41% ដែលធ្វើឲ្យកម្ពុជា ជាប្រទេសដែលមាន   អត្រាកំនើន ខ្ពស់គួរឲ្យកត់សំគាល់នៅក្នុងតំបន់។

ចំណែកប្រទេសថៃនៅតែបន្តរក្សានូវកេរ្តិ៍ឈ្មោះ ជាប្រទេសដែលមានរថយន្តលក់ដាច់ជាងគេនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងការធ្លាក់ចុះនៃទីផ្សារក្នុងស្រុក Ford នៅតែបន្តធ្វើយ៉ាងណាជំរុញ នូវកំនើននៃភាគហ៊ុនរបស់ខ្លួននៅក្នុងឧស្សាហកម្ម ប្រទេសថៃក្នុងឆ្នាំ២០១៥ ដែលកំនើននោះស្មើទៅនឹង 0.33% រហូតឈានដល់4.6% ភាគរយនៃចំនែកទីផ្សារសរុប ដែលស្មើនឹង 36,463 គ្រឿង។

ប្រទេស ហ្វីលីពីន ជាប្រទេសទី២ដែលលក់រថយន្ត Ford ដាច់ជាងគេនៅក្នុងតំបន់អាស៊ាន  ដែល មានអត្រាកំណើនរហូត 25% ដែលស្មើនឹង 25,372 គ្រឿង ដែលក្នុងនោះ រថយន្ត Ecosport ជារថយន្ត ដែលទទួលបានការពេញនិយមច្រើនជាងគេ ហើយទី២ គឺរថយន្ត Ford Ranger។

ផ្អែកទៅលើរបាយការណ៍លក់ប្រចាំឆ្នាំសម្រាប់ប្រទេសវៀតណាមបានបង្ហាញថា តួលេខនៃការ លក់រាយមានកំនើនកើន រហូតទៅដល់ 48% ដែលស្មើនឹង 20,740គ្រឿង ។ បន្ថែមពីនេះ ប្រភេទរថយន្តដែលលក់ ដាច់ជាងគេនោះគឺ Ford Ranger ដែលមានអត្រាកំនើនខ្ពស់រហូតដល់ 81% ដែលស្មើនឹង 8,685គ្រឿង និងរថយន្តទេសចរណ៍សំរាប់ដឹកអ្នកដំណើរ Ford Transit បានកើនឡើង 56% ដែលស្មើនឹង 5,600គ្រឿង  និងរថយន្តប្រភេទ SUV Ford Ecosport មានកំនើនកើនឡើងរហូតទៅដល់ 145% ដែលស្មើនឹង 3,997គ្រឿង  ។

សម្រាប់ប្រទេសម៉ាឡេស៊ីវិញ រថយន្ត Ford Ranger នៅតែជា ប្រភេទរថយន្តលក់ដាច់ជាង គេប្រចាំឆ្នាំ ២០១៥ តួលេខនៃការ លក់បានកើនឡើងជាង8%  រីឯរបាយការណ៍លក់ពេញមួយឆ្នាំ នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងចំនួន6%។ នៅក្នុងប្រទេសឡាវ ការលក់រថយន្តរបស់ ក្រុមហ៊ុន Ford បានកើនឡើង 5% ហើយនៅក្នុងប្រទេសសិង្ហបុរី ការលក់បាន កើនឡើង83% នៅឆ្នាំ ២០១៥។

លោក Kaufman បានឱ្យដឹងថា “នៅក្នុងឆ្នាំ ២០១៥ យើងបានបន្តការស្វាគមន៍ អតិថិជនថ្មីៗរបស់ Ford ជាច្រើនទៀតនៅទូទាំង ទីផ្សារអាស៊ាន ក្នុងខណៈដែលអគារតាំង បង្ហាញរថយន្ត Ford កំពុងត្រូវបានពង្រីកទូទាំងតំបន់អាស៊ាន យើងនឹងខិតខំ ដើម្បីបង្កើនចំនួនលក់ និងចំនួនអតិថិជនបន្ថែមទៀតផងដែរ។”

ក្រុមហ៊ុន Ford បានធ្វើការប្រកាស របាយការណ៍លក់ ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត