​ការថតរូប​សេល​ហ្វី​ដាក់ Instagramមិនល្អ​សោះ​ចំពោះ​​ ទំនាក់ទំនង​ស្នេហា​

ការបញ្ចូល ឬដាក់រូបថតសេលហ្វីនៅលើកម្មវិធី Instagram ហាក់បីដូចជារឿងសប្បាយមួយដែលគ្មានអ្វីគ្រោះថ្នាក់ឡើងប៉ុន្តែវាអាចផ្តល់ឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងស្នេហាបាន។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Florida State បានរកឃើញថា កាលណាមនុស្សម្នាក់បញ្ចូលរូបថតសេលហ្វីរបស់គេចូលទៅក្នុងកម្មវិធី ទំនាក់ទំនងសង្គម Instagram កាន់តែច្រើន ពួកគេទំនងជាអាចមានជម្លោះ និងបញ្ហាទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ពួកគេកាន់តែច្រើនដែរ។

ប្រធានក្រុមនៃការសិក្សាឈ្មោះ Jessica Ridgway និង Russell Clayton បានដឹកនាំធ្វើការពិនិត្យទៅលើការស្មានទុកជាមុន និងផលវិបាកដែលទាក់ទងនឹងការបញ្ចូលរូបថតសេលហ្វីក្នុង Instagram។ Clayton និយាយថា ទោះបីជាពួកគេមិនអាចរកឃើញមូលហេតុ និងឥទ្ធិពលត្រង់ៗក៏ដោយ ក៏លទ្ធផលបង្ហាញថា ការសប្បាយចិត្តទៅលើរូបភាពរាងកាយអាចក្លាយទៅជារឿងគ្រោះថ្នាក់ដល់ អ្នកប្រើប្រាស់ដែលកំពុងតែមានទំនាក់ទំនងស្នេហា ជាពិសេសនៅអ្នកប្រើប្រាស់ទាំងនោះថតជាលក្ខណៈសេលហ្វីយ៉ាងសប្បាយ តែម្តង។

ជាមួយនឹងការសិក្សានៅលើអ្នកប្រើប្រាស់ Instagram ចំនួន ៤២០នាក់ និងមានអាយុចាប់ពី ១៦ ទៅ៦២ឆ្នាំ អ្នកស្រាវជ្រាវរកឃើញថា ការបញ្ចូលរូបភាពសេលហ្វីក្នុង Instagram មានជាប់ទាក់ទងនឹងការប៉ាន់ស្មានទៅលើរូបភាពរាងកាយដ៏សប្បាយចិត្ត។ ម្យ៉ាងវិញទៀត អ្នកដែលគិតថាខ្លួនឯងមើលទៅស្រស់ស្អាត និងឡូយណាស់នៅពេលបានថត និងបញ្ចូលរូបភាពសេលហ្វីទាំងនោះម្តង។

រឿងនេះមិនមែនកើតឡើងតែលើកម្មវិធី Instagram តែមួយមុខទេ តែក៏មានក្នុង Twitter និង Facebook ផងដែរ។ ដើម្បីបង្ការផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហាឡើងកម្តៅនោះ អ្នកប្រើប្រាស់ Instagram គួរតែមានដែនកំណត់ទៅលើអាកប្បកិរិយាបញ្ចូលរូបសេលហ្វីរបស់ខ្លួន ជាពិសេសនៅពេលដែលសេលហ្វីក្លាយទៅជាបញ្ហាតែម្តង។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Cyberpsychology, Behavior, and Social Networking៕

​ការថតរូប​សេល​ហ្វី​ដាក់ Instagramមិនល្អ​សោះ​ចំពោះ​​ ទំនាក់ទំនង​ស្នេហា​

ប្រភពពី៖http://www.health.com.kh/