ផលិតកម្ម BKS នឹងដាក់បញ្ចាំង វណ្ណកម្មដំបូង របស់ខ្លួន នៅខែមីនា

ភ្នំពេញ៖ ភាពយន្ត «ដៃគូរកម្ចាត់ខ្មោច» ដែលជាវណ្ណកម្មដំបូងរបស់ផលិតកម្ម  BKS នឹងដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី ១៧ខែមីនាឆ្នាំ២០១៦ខាងមុខនេះ ។

ថ្មីៗនេះផលិតកម្ម BKS ក៏បានប្រកាសឲ្យដឹងថា នឹងក្រុងពាលីរឿងថ្មីរបស់ខ្លួន ក្រោមចំណងជើងថា «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលជាវណ្ណកម្មទី២ បន្ទាប់ពី «ដៃគូរកម្ចាត់ខ្មោច»  ដែលគ្រោងនឹងចាក់ផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦   ។

លោក ឈុន សុវណ្ណភក្តី ជាផលិតករវ័យក្មេង បានប្រាប់គេហទំព័រ LookingToday នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឲ្យដឹងថា «ភាពយន្តដៃគូរកម្ចាត់ខ្មោច នេះនឹងដាក់បញ្ចាំងនៅថ្ងៃទី១៧ ខែមីនា  ដោយដាក់បញ្ចាំងតាមរោងកុនល្បីៗ ក្នុងរាជធានីភ្នំពេញ» ។

ផលិតករវ័យក្មេង រូបនេះបានបន្តថា «ភាពយន្ត ដៃគូរកម្ចាត់ខ្មោច ជាភាពយន្តបែបកំប្លែង សើចចុកពោះ ដោយមានតារាល្បីៗ ចូលរួមសម្តែង ក្នុងនោះមានប៉ែន ចំរ៉ុង នាយគ្រឿន នាយខ្ញុង  និងតារាប្រុសស្រីល្បីៗជាច្រើនទៀត» ។

តាមរយៈរឿងនេះ ផលិតករវ័យ២០ឆ្នាំរូបនេះបានជឿជាក់ថា នឹងជោគជ័យច្រើន សម្រាប់ការបញ្ចាំង នៅពេលខាងមុខ៕

ផលិតកម្ម BKS នឹងដាក់បញ្ចាំង វណ្ណកម្មដំបូង របស់ខ្លួន នៅខែមីនា