នាង GEM Tang ការងារ សិល្បៈជោគជ័យ តែស្នេហាមិនសមប្រកប

ហុងកុង៖ តារាចម្រៀងរូបស្រស់ដែលគេឲ្យរហ័សនាមថា Beyonce ចិននាង GEM Tang ហាក់ដូចជាទទួលជោគជ័យខ្លាំងណាស់ក្នុងអាជីពចម្រៀង តែចំពោះស្នេហាវិញតារារូបនេះហាក់ដូចជាមិនសមប្រកបទាល់តែសោះ ។តារាចម្រៀងវ័យ២៤ឆ្នាំ GEM Tang ដែលកំពុងតែមានឈ្មោះបោះសម្លេងដោយសារសំនៀងដ៏ក្រអួនរបស់នាង ហើយ ការគាំទ្រពីប្រិយមិត្តនៅក្រៅប្រទេសក៏កាន់តែកើនឡើង តាមរយៈតន្ត្រីទេសចរណ៍របស់នាង តែចំពោះរឿងស្នេហាវិញតារារូបនេះបានបែកបាក់ពីមនុស្សម្នាក់ ហើយម្នាក់ទៀត ដោយអាចនិយាយបានថាជាតារាអភ័ព្វស្នេហ៍ ។

ទាក់ទងគ្នាបាន៤ឆ្នាំជាមួយតារាចម្រៀងតៃវ៉ាន់លោក Yoga Lin អ្នកទាំងពីរបានបែកគ្នាដោយសារមិត្តប្រុសរបស់នាងលួចមានអ្នកថ្មី  ។ ដោយសារ GEM Tang ជាមនុស្សស្រីស្អាតនឹងមានសមត្ថភាពនាងមិនបាននៅទំនេរយូឡើយ គឺ បានចាប់ផ្តើមស្នេហ៍ជាមួយតារាចម្រៀង Jay Fung ដោយ អ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលគួឲ្យច្រណែនតាមរយៈរូបភាព Instagram តែស្នេហាលើកនេះមិនបានយូអង្វែងទេ Fung បានប្រកាសថាខ្លួននៅទំនេរមិនមានមិត្តស្រីទេ ហើយការប្រកាសនេះបញ្ជាក់យ៉ាងច្បាស់ថាខ្លួននិង GEM Tang បានបែកគ្នា ដែលការពិតទៅ Fung បានស្រលាញ់គ្នាជាមួយប្អូនស្រីជីដូនមួយរបស់ខ្លួនបានមួយឆ្នាំទៅហើយគឺ GEM Tang វិញទេដែលក្លាយជាមនុស្សទី៣ ។

ក្រោយបែកគ្នាពីមនុស្សប្រុស២នាក់ GEM Tang ថ្មីៗនេះត្រូវគេដឹងថាកំពុងចាប់ផ្តើមស្នេហ៍ជាមួយ Mark ជាចៅប្រុសរបស់មហាសេដ្ឋីហិរញ្ញវត្ថុហុងកុងលោក  Kwok Wong Sing ដែលមិត្តប្រុសថ្មី Mark នេះធ្លាប់ជាអតីតមិត្តប្រុសរបស់តារាចម្រៀង Joey Wong មិនស្និទ្ធស្នាលម្នាក់ផងដែររបស់ GEM Tang ។ កន្លងមកមានពាក្យចចាមអារាមមួយចំនួននិយាយថា GEM Tang ដណ្តើមមិត្តប្រុសមិត្តភក្ករបស់ខ្លួន តែដំណឹងត្រូវបដិសេដ ៕

នាង GEM Tang ការងារ សិល្បៈជោគជ័យ តែស្នេហាមិនសមប្រកប

នាង GEM Tang ការងារ សិល្បៈជោគជ័យ តែស្នេហាមិនសមប្រកប

នាង GEM Tang ការងារ សិល្បៈជោគជ័យ តែស្នេហាមិនសមប្រកប