លី ច័ន្ទ​សីហា ប្រើពេល​ជាង ៣ ឆ្នាំ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​

Doliprane TVC

​ទីបំផុត​ស្នេហា របស់​តារា​ទឹកភ្នែក លី ច័ន្ទ​សីហា​និង លោក ច័ន្ទ ថៃ​សេង បាន​ឈានដល់​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​ហើយ នៅ​ព្រឹក​ថ្ងៃទី ៤ ខែកុម្ភៈ នេះ បន្ទាប់ពី​ពួកគេ​បាន​សិក្សា​មើលចិត្ត​គ្នា​អស់​រយៈពេល​ជាង ៣ ឆ្នាំ មក​នោះ ។

លី ច័ន្ទ​សីហា ប្រើពេល​ជាង ៣ ឆ្នាំ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​

ប៉ុន្តែ​សម្រាប់​ពី​ធី​រៀប​មង្គលការ​ធ្វើឡើង​នៅ​ថ្ងៃ​ណា​នោះ លី ច័ន្ទ​សីហា បាន​ប្រាប់​នៅ​ព្រឹក​មិញ​នេះ​ថា នាង និង គូ​ដណ្តឹង​មិនទាន់​បានឱ្យ​ចាស់ទុំ​ដេញ​ពាលា​នៅឡើយ​ទេ ព្រោះ​ថ្ងៃ​រៀបការ​របស់​ពួកយើង​ប្រហែលជា​នៅ​យូរ​បន្តិច ដោយសា​មួយរយៈ​នេះ នាង​ជាប់រវល់​ការងារ​រកស៊ី​ខ្លាំង ដូច្នេះហើយ​គម្រោង​រៀបការ​អាច​លើក​ទៅដល់​ឆ្នាំក្រោយ ទើប​ជា​ឱកាសល្អ ។​

លី ច័ន្ទ​សីហា ប្រើពេល​ជាង ៣ ឆ្នាំ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​

​នៅពេលដែល លី ច័ន្ទ​សីហា ឈ្លៀត​ពេល​មក​ផ្តល់​បទ​សម្ភាស​នេះ អ្នកយក​ពត៌មាន​រប​ស់​យើង​ក៏បាន​សួរនាំ​ពី​ថ្លៃ​បណ្តា​ការ ដែល​ខាង​ប្រុស​ផ្តល់ជូន​ផងដែរ ប៉ុន្តែ​តារា​ស្រី​រូបនេះ​ប្រាប់ថា នាង​សុំ​មិន​និយាយ​ចំណុច​នេះ​ទេ គឺជា​អាថ៌កំបាំង​ផ្ទាល់ខ្លួន​របស់​នាង ។ ហើយ​អ្នកយក​ពត៌មាន​របស់​យើង​ក៏បាន​សួរនាំ​បន្ថែមទៀតថា តើ លី ច័ន្ទ​សីហា និង លោក ច័ន្ទ ថៃ​សេង យល់ចិត្ត​គ្នា​បាន​ប៉ុន្មាន​ភាគរយ​ដែរ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​នេះ​ឡើង ?

លី ច័ន្ទ​សីហា ប្រើពេល​ជាង ៣ ឆ្នាំ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​

តារា​រូបនេះ​បាន​ប្រាប់ថា រយៈពេល ៣ ឆ្នាំ​មកនេះ នាង​ក៏​នៅ​មិនទាន់បាន​យល់ចិត្ត​គូ​ដណ្តឹង​ច្បាស់​មួយរយ​ភាគរយ​នៅឡើយ​ដែរ គឺ​បាន​ប្រហែលជា​ប៉ែត​សឹ​ប​ភាគរយ​ប៉ុណ្ណោះ ហើយ ២០ ភាគរយ ទៀត​ទុក​សិក្សា​បន្ថែម​រហូត​ដល់ពេល​រៀបការ​ចុះ ។

លី ច័ន្ទ​សីហា ប្រើពេល​ជាង ៣ ឆ្នាំ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​

លី ច័ន្ទ​សីហា បាន បន្តថា ក្រោយពី​នាង​ភ្ជាប់ពាក្យ​រួច សម្រាប់​ការងារ​សិល្បៈ​ប្រហែលជា​នាង​មិនសូវ​បានបង្ហាញ​វត្តមាន​ញឹកញាប់​ដូច​មុន​ទេ ព្រោះ​នាង​ក៏បាន​បន្ថែម​ការរកស៊ី​គ្រឿងសម្អាង នាំចូល​មកពី​ក្រៅប្រទេស​បន្ថែម​មួយទៀត​ផងដែរ តែ​ការដែល​នាង​និយាយ​ដូច្នេះ​មិនមែន​នាង​ចង់​ដកខ្លួន​ចេញពី​អាជីព​សិល្បៈ ព្រោះតែ​គូ​ដណ្តឹង​ហាម​មិនឱ្យ​ប្រឡូក​នោះទេ គឺ​គាត់​នៅតែ​បើកដៃ​ឱ្យ​នាង​បន្ត​អាជីព​សិល្បៈ​ដដែល​ហ្នឹង ពោលគឺ​ឱ្យតែ​មាន​ពេលវេលា ព្រោះ​គាត់​ក៏​ជា​អ្នក​ស្រឡាញ់​វិស័យ​សិល្ប​ផងដែរ ។

លី ច័ន្ទ​សីហា ប្រើពេល​ជាង ៣ ឆ្នាំ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​

គួរបញ្ជាក់​ផងដែរ​ថា ពិធី​ភ្ជាប់ពាក្យ​របស់ លី ច័ន្ទ​សីហា កាលពី​ព្រឹក​មិញ​នេះ ក៏មាន​អ្នកសិល្បៈ​ល្បីៗ​បាន​ចូលរួម​យ៉ាងច្រើន​កុះក​ផងដែរ ធ្វើឱ្យ​ពិធី​ភ្ជាប់ពាក្យ​របស់​នាង​មាន​ភាព​អ​ធិ​អធម មិន​ចាញ់​ពិធីមង្គលការ​របស់​តារា​ល្បីៗ​នោះឡើយ​៕ ប្រមាញ់ តារា​