លោតជើងបី ជើងបួន ពេលឃើញលេខ ទូរស័ព្ទរបស់ខ្លួន ឈ្នះរង្វាន់៤ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ៖ សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ រង្វាន់ដ៏ធំ ៤ម៉ឺនដុល្លារ ជាថ្មីត្រូវ បានប្រគល់ជូន អតិថិថជន ដែលបានផ្ញើសារ ចូលកម្មវិធី "ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ"។

លោក ស៊ីម ឡី មានមុខរបរ ជាកសិករ ជាអតិថិជន ដែលមានសំណាង ឈ្នះរង្វាន់ ៤ម៉ឺនដុល្លារ គាត់ជាប្រជាពលរដ្ឋ មានទីលំនៅស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ លោក ស៊ីម ឡី ថ្លែងទាំងទឹកចិត្ត សប្បាយរីករាយ ជាមួយនិងទឹកប្រាក់ ៤ម៉ឺនដុល្លារ នៅក្នុងដៃថា “នេះជាសំណាងដ៏ធំ សម្រាប់រូបខ្ញុំ ដែលមិននឹកស្មានដល់នោះទេ ធ្វើអោយខ្ញុំ និងក្រុមគ្រួសារខ្ញុំ លោតជើងបី ជើងបួន ពេលដែលដឹងថា បានឈ្នះរង្វាន់ ៤ម៉ឺនដុលា្លរ ពីក្រុម CellCard ។ នៅពេលដែលខ្ញុំកំពុង តែរវល់ធ្វើការងារខាងក្រៅ ស្រាប់តែកូនរត់មកប្រាប់ ហើយខ្ញុំក៏ទៅមើល ក៏ឃើញពិតជាត្រូវពិតប្រាកដមែន"។

លោកបានបន្តថា "ភ្លាមនោះ ស្រាប់តែមានអតិថិជន ជាច្រើន បានខលមកប្រាប់ថា ឈ្នះរង្វាន់ ៤ម៉ឺនដុល្លារ ពេលនោះប្រពន្ធកូនរបស់ខ្ញុំ ពួកគាត់ពិតជាសប្បាយរីករាយ យ៉ាងខ្លាំង គ្មានអ្នកណាហូបបាយ បាននោះទេ គឺគិតតែមានអារម្មណ៍ រំភើបពេញមួយផ្ទះ សម្រាប់ថវិកាដែលទទួលបាននេះ ខ្ញុំនឹងយកទៅប្រកបរបកសិកម្ម និងពង្រីកមុខរបប” ។

លោកស៊ីម ឡី បានបញ្ជាក់បន្តថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ដូចរូបលោក សូមអតិថិជន សែលកាតទាំងអស់ គ្រាន់តែហៅទូរស័ព្ទទៅកាន់ លេខ ៨៨៨៨ ឬផ្ញើសារ ដោយសរសេរ អក្សរ 10k ទៅកាន់លេខ៨៨៨៨ ឱ្យបានមុនម៉ោង ៤ល្ងាច នឹងទទួលបានលេខ កូដ៧ខ្ទង់ ដើម្បីចាប់រង្វាន់។ ការផ្តល់រង្វាន់ ជាទឹកប្រាក់ចាប់ពី ១ម៉ឺនដុល្លារ រហូតដល់ ៥ម៉ឺនដុល្លារ បានធ្វើឲ្យកក្រើក ទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា៕

លោតជើងបី ជើងបួន ពេលឃើញលេខ ទូរស័ព្ទរបស់ខ្លួន ឈ្នះរង្វាន់៤ម៉ឺនដុល្លារ ពីសែលកាត