13 Hours: The Secret Soldiers in Benghazi ជាខ្សែភាពយន្ត ដកស្រង់ចេញពី ព្រឹត្តិការណ៍ពិត

ភ្នំពេញ៖ មានអ្វីជាច្រើនដែលមើល ទៅគួរឲ្យខ្លាចនិង មិនទៀងទាត់នោះទេ។ ប្រទេសលីប៊ី មានមនុស្សចេញចូលៗ គួរឲ្យសង្ស័យ ហើយមិនថានរណាក៏អាច ជាសត្រូវរបស់យើងដែរ មិនថាជាសេរីនិយមរឺក៏ជ្រុលនិយម អ្នកមិនអាចប្រថុយជីវិត នៅក្នុងស្ថានភាពនោះបានទេ។

អតីតទាហាន ៦នាក់ ដែលមិនខ្លាច នឹងអ្វីទាំងអស់ត្រូវការពារជីវិត របស់ឯកអគ្គរាជទូតអាម៉េរិកដែល ជាប់ឃុំនៅក្នុងផ្ទះ ហើយនេះគឺជាកន្លែងដែលរឿងរបស់ពួកគេចាប់ផ្តើម។

ឥឡូវនេះលោក Michael Bay អ្នកដឹកនាំរឿង Transformers ដែលល្បីខាងថតរឿងវាយប្រហារ បានចូលមកបង្ហាញស្នាដៃរបស់គាត់សារជាថ្មីធានាថា នឹងជក់ចិត្តតាំងពីដើម រហូតដល់ចប់។ ការដឹកនាំរឿងក្នុងស្តាយ៍ បែបនេះក៏ព្រោះតែអារម្មណ៍ដ៏ជ្រៅមួយ ដែលទាក់ទងទៅនឹងជាតិសាសន៍របស់ខ្លួន ដោយគាត់បានដាក់បង្ហាញ ឲ្យឃើញនូវទង់ជាតិរបស់អាម៉េរិក។ រឿងរបស់លោក Michael Bay គឺសឹងតែអាចនិយាយបានថា គ្មានចំណុចខ្វះខាត និងទាក់ទាញជាខ្លាំង។ ជឿជាក់ថាអ្នកទាំងអស់គ្នា មិនដែលឃើញដៃដែលបាន បាក់ហើយឃើញឆ្អឹងចេញមកក្រៅជាក់ស្តែង បែបនេះពីមុនមកទេ ប៉ុន្តែអ្នកប្រាកដជា បានជួបនៅក្នុងរឿងរបស់លោក Michael Bay ។

ចំណែកឯលោក John Krasinski ជាតួឯក តាំងពីដើមមកសឹងតែទាំងអស់ នៃរឿងដែលគាត់បានសំដែងភាគច្រើន ជាតួទាហានហើយក៏មិនខុសពីលើកនេះដែរ។ ការសំដែងក្នុងសភាពរាងកាយមិនរៀបរយ ក៏ប៉ុន្តែគាត់នៅតែបង្ហាញពីសមត្ថភាពសំដែងដ៏អស្ចារ្យ ដែលនិយាយអំពីបុរសម្នាក់នឹកក្រុមគ្រួសាររបស់ខ្លួន ប៉ុន្តែនៅមានភារៈកិច្ចដែលត្រូវបំពេញ ដូច្នេះមិនអាចវិលត្រឡប់ទៅជួបបាន។ តួអង្គនៅក្នុងរឿង ភាគច្រើនគឺជាបុរស មានដូចជា លោក James Badge Dale សំដែងនៅក្នុងរឿង Iron man 3, លោក Max Martini នៅក្នុងរឿង Pacific Rim ដោយពួកគេបានប្រយុទ្ធជាមួយនឹងគ្រាប់កាំភ្លើង និងការបំផ្ទុះជាដើមដែលនឹងធ្វើឲ្យអ្នកទស្សនាមិនអាចទប់អារម្មណ៍បាន។

13 Hours: The Secret Soldiers Of Benghazi ជារឿងដកស្រង់ចេញពីហេតុការណ៍ពិតទាក់ទងនឹងបុរសក្លាហាន៦នាក់ដែលហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីការពារប្រជាជននៅទីនោះ និងព្យាយាមជួយឯកអគ្គរាជទូតអាមេរិច។ ជីវិតជាច្រើនត្រូវបានពលីនៅក្នុងសង្រ្គាមមួយនេះ។ មិនថាសង្រ្គាមអ្វីនោះទេវាគ្មានប្រយោជន៍ ថែមទាំងធ្វើឲ្យបាត់បង់នូវជីវិតអ្នកស្លូតត្រង់ទៀតផង។ ក្មេងៗកាន់កាំភ្លើង ខ្លះទៀតយំនៅពេលដែលប្រទេសជាតិលែងមានភាពប្រក្រតី។ នៅពេលដែលអ្នករស់នៅក្នុងប្រទេសមួយពោរពេញទៅដោយសង្រ្គាម ទាំងអស់នោះហើយគឺជាអ្វីដែលអ្នកនឹងឃើញជាក់ស្តែង មិនមែនត្រឹមតែអានរឺក៏មើលឃើញក្នុងសារពត៌មាននោះទេ។

13 Hours: The Secret Soldiers Of Benghazi នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី៨ កុម្ភៈនេះតទៅហើយ។

គួររំឮកថាដើម្បីទទួលបាន ពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គមដូចជា : www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ទស្សនា Trailer នៅខាងក្រោមនេះទាំងអស់គ្នា៖

13 Hours: The Secret Soldiers in Benghazi ជាខ្សែភាពយន្ត ដកស្រង់ចេញពី ព្រឹត្តិការណ៍ពិត

13 Hours: The Secret Soldiers in Benghazi ជាខ្សែភាពយន្ត ដកស្រង់ចេញពី ព្រឹត្តិការណ៍ពិត

13 Hours: The Secret Soldiers in Benghazi ជាខ្សែភាពយន្ត ដកស្រង់ចេញពី ព្រឹត្តិការណ៍ពិត