ទិវាសុខភាព មាត់ធ្មេញឆ្នាំ ២០១៦

គណៈទន្តពេទ្យកម្ពុជា និងក្រុមហ៊ុន COLGATE រួមគ្នារៀបចំបើកពិធីសុខភាពមាត់ធ្មេញសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី៣០ ខែមករា នៅសួនច្បារមហោស្រពចាស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់

  _ ឯកឧត្តម ទន្តបណ្ឌិត សុខុម រិទ្ធីវុធ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យកម្ពុជា

  _លោកជំទាវ ហៀក ហ៊ីម៉ូលី អភិបាលខេត្តរង

  _លោក Danai Sirisavun តំណាងក្រុមហ៊ុន Colgate-Palmolive 

ខែសុខភាពមាត់ធ្មេញល្អគឺជាសកម្មភាព មួយដែលមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីសារៈសំខាន់នៃសុខភាពមាត់ធ្មេញ   និងអត្ថប្រយោជន៍នៃការពិនិត្យ-ព្យាបាលមាត់ធ្មេញ។ Colgate ជឿជាក់ថាតាមរយៈយុទ្ធនាការនេះពិតជាអាច ផ្តល់ជូនប្រជាជន នូវសុខភាពមាត់ធ្មេញ កាន់តែប្រសើរឡើងជាងនេះទៀត។

សកម្មភាពនេះត្រួវបានអនុវត្តជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩ ហើយឆ្នាំនេះជាឆ្នាំដំបូងដែល បានប្រារព្ធធ្វើកម្មវិធីនេះនៅខេត្តព្រះសីហនុ ជាមួយនឹងចំនួនអ្នកចូលរួម ច្រើនជាង៦០០នាក់ដើម្បីទទួលបាន ការផ្តល់ចំណេះដឹងក្នុងការថែទាំ និងការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃនៅកន្លែងពិធីផងដែរ។ លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី១ដល់ ២៩កុម្ភៈ ក្រុមហ៊ុន Colgate សហការជាមួយនិងគ្លីនិកធ្មេញចំនួន ២៥០គ្លីនិកនៅរាជធានីភ្នំពេញនិង តាមបណ្តាខេត្តក្រុងមួយចំនួន២១ ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ចំណេះដឹងក្នុងការថែទាំ និង ការពិនិត្យសុខភាពមាត់ធ្មេញ និងផ្តល់ជូនផលិតផលប្រើប្រាស់ដោយឥតគិតថ្លៃ។

សូមមើលបដាក្រុមហ៊ុន Colgate ដែលចងព្យួរ ដើម្បីស្វែងរកគ្លីនិកចូលរួមនៅជិតផ្ទះរបស់អ្នក។

សំរាប់ពត៌មានបន្ថែមសូមទាក់ទង ០២៣ ៩៩៤ ០៥៨

ទិវាសុខភាព មាត់ធ្មេញឆ្នាំ ២០១៦

ទិវាសុខភាព មាត់ធ្មេញឆ្នាំ ២០១៦

ទិវាសុខភាព មាត់ធ្មេញឆ្នាំ ២០១៦