ទិវា​សុខភាព​មាត់​ធ្មេញ​ឆ្នាំ២០១៦

ទិវា​សុខភាព​មាត់​ធ្មេញ​ឆ្នាំ២០១៦

គណៈ​ទន្តពេទ្យ​កម្ពុជា និង​ក្រុមហ៊ុន COLGATE រួម​គ្នា​រៀបចំ​បើក​ពិធី​សុខភាព​មាត់​ធ្មេញ​សម្រាប់​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ទី​៣០-​មករា នៅ​សួនច្បារ​មហោស្រព​ចាស់​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ទន្ត​បណ្ឌិត សុខុម រិទ្ធីវុធ ប្រធាន​ក្រុមប្រឹក្សា​គណៈ​ទន្តពេទ្យ​កម្ពុជា លោក​ជំទាវ ហៀក ហ៊ីម៉ូលី អភិបាល​ខេត្ត​រង លោក Danai Sirisavun តំណាង​ក្រុមហ៊ុន Colgate-Palmolive។

 

ទិវា​សុខភាព​មាត់​ធ្មេញ​​គឺជា​សកម្មភាព​មួយ​ដែល​មាន​គោលបំណង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​សុខភាព​មាត់​ធ្មេញ និង​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​-​ព្យាបាល​មាត់​ធ្មេញ​។ Colgate ជឿ​ជាក់​ថា​តាម​រយៈ​យុទ្ធនាការ​នេះ​ ពិតជា​អាច​ផ្ដល់​ជូន​ប្រជាជន​នូវ​សុខភាព​មាត់​ធ្មេញ​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​។

 

ទិវា​សុខភាព​មាត់​ធ្មេញ​ឆ្នាំ២០១៦

 

សកម្មភាព​នេះ​ត្រូវ​បាន​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​នៅ​ខេត្ត​ព្រះសីហនុ ជាមួយ​នឹង​ចំនួន​អ្នក​ចូលរួម​ច្រើន​ជាង​៦០០​នាក់ ​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ចំណេះ​ដឹង​ក្នុង​ការ​ថែទាំ និង​ការពិនិត្យ​សុខភាព​មាត់​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​នៅ​កន្លែង​ពិធី​ផងដែរ​។

 

លើស​ពី​នេះ​ ចាប់​ពី​ថ្ងៃ​ទី​១​ដល់ ២៩​កុម្ភៈ ក្រុមហ៊ុន Colgate សហការ​ជាមួយ​​គ្លីនិក​ធ្មេញ​ចំនួន ២៥០​គ្លីនិក​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​២១ នៅ​កម្ពុជា ដើម្បី​ផ្តល់​ចំណេះដឹង​ក្នុង​ការ​ថែទាំ និង​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ និង​ផ្តល់​ជូន​ផលិតផល​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​។

 

ទិវា​សុខភាព​មាត់​ធ្មេញ​ឆ្នាំ២០១៦

 

សូម​មើល​បដា​ក្រុមហ៊ុន Colgate ដែល​ចង​ព្យួរ ដើម្បី​ស្វែង​រក​គ្លីនិក​ចូលរួម​នៅ​ជិត​ផ្ទះ​របស់​អ្នក​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង ០២៣ ៩៩៤ ០៥៨ ៕

 

ទិវា​សុខភាព​មាត់​ធ្មេញ​ឆ្នាំ២០១៦

 

អត្ថបទ៖ ពាណិជ្ជកម្ម