ភ្ញៀវទេសចរ​ស្កុ​តឡែ​ន ​ត្រូវ​ដំរី​នៅ​កោះ​សាមុយ​សម្លាប់​

Doliprane TVC

​ភ្ញៀវទេសចរ​ម្នាក់​បាន​ស្លាប់ និង ពីរ​នាក់​របួស បន្ទាប់ពី​ដំរីចុះប្រេង ស្របពេល​កំពុងធ្វើដំណើ​រ​កម្សាន្ត​នៅ​កោះ​សាមុយ ប្រទេស​ថៃ ។ យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ពេលដែល​ប៉ូលីស​ទៅដល់​ទីកន្លែង​កើតហេតុ គេ​បាន​ប្រទះឃើញ​សព​បុរស​ជនជាតិ​ស្កុ​តឡែ​ន​វ័យ ៣៦ ឆ្នាំ ស្របពេល​ដែលមាន​មនុស្ស​ពីរ​នាក់​ទៀត​របួសធ្ងន់ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។

ភ្ញៀវទេសចរ​ស្កុ​តឡែ​ន ​ត្រូវ​ដំរី​នៅ​កោះ​សាមុយ​សម្លាប់​

ក្រោយពេល​ស៊ើបអង្កេត គេ​បាន​រកឃើញថា ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ដំរី ហើយ​សុខៗ ស្រាប់តែ​ដំរីចុះប្រេង ទើប​បណ្តាល​ឲ្យ​មាន​សោ​នាដកម្ម​នេះ​ឡើង តែបើ​តាម​សាក្សីផ្ទាល់ភ្នែក​បាន​ឲ្យ​ដឹងថា ដោយសារតែ​បុរស​ម្នាក់​នោះ​លេងសើច​ជាមួយ​ដំរី ដោយ​ធ្វើជា​ឲ្យ​ចេក តែ​យកទៅ​វិញ ទើប​បណ្តាល​ឲ្យ​ដំរី​នោះ​ខឹង ហើយ​វាយប្រហារ​បុរសរងគ្រោះ​តែម្តង ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​ពួរ ស៊ីន​)

ភ្ញៀវទេសចរ​ស្កុ​តឡែ​ន ​ត្រូវ​ដំរី​នៅ​កោះ​សាមុយ​សម្លាប់​