ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ធំ ៖​ បុរសម្នាក់ស្លាប់និងម្នាក់ទៀត​បាក់ជើងស្តំាដោយសារបើកម៉ូតូល្មើសល្បឿន​សង្ស័យស្រវឹងដល់ចំណុចកោង​បានរេចង្កូតរេបុកគោយន្តកន្រ្តៃ​ចំហៀងខាងឆ្វេង ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​វេលាម៉ោង១១និង០៦នាទីថ្ងៃត្រង់ថ្ងៃទី០៤​ កុម្ភៈ ២០១៦​ នៅក្នុងភូមិ-ឃុំក្រវ៉ា ស្រុកបារាយណ៍ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា ​បុរសដែលស្លាប់ឈ្មោះ ឡាង ​ជី អាយុ៣១ឆ្នាំ ​រស់នៅក្នុងភូមិពន្លៃ ឃុំចើងដើង​ ស្រុកបារាយណ៍ ​រីឯអ្នក​របួស​បាក់ជើងស្តំាឈ្មោះ​ ប៊ុន សុខន ​អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ​-ឃុំចើងដើង ស្រុកបារាយណ៍ជាមួយគ្នា ។​ ចំណែកអ្នកបើកបរគោយន្តមិនទាន់ស្គាល់ឈ្មោះ​ គ្រាន់តែដឹងថា​រស់នៅក្នុងភូមិកំពង់ស្តេច​ ឃុំក្រវ៉ា ស្រុកបារាយណ៍ ​បានរត់គេចខ្លួន​បាត់ក្រោយកើតហេតុ ។

បច្ចុប្បន្នសពបាន​ត្រូវប្រគល់ឲ្យក្រមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណីជាតិ​ រីឯអ្នករបួសបានត្រូវបញ្ជូនទៅសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែកខេត្ត ​ចំណែកម៉ូតូនិងគោយន្ត​បានត្រូវសមត្ថកិច្ច​បញ្ជូនយកមករក្សាទុកនៅប៉ុស្តិ៍​នគរបាលឃុំក្រវ៉ា​ រង់ចំាភាគីពាក់ព័ន្ឋទំាងពីរ​ចូលមកដោះស្រាយតាមច្បាប់ ៕