NHK៖ កូរ៉េខាងជើង បង្វែរទិសដៅ គ្រាប់ម៊ីស៊ីល ចល័តរបស់ខ្លួន

តូក្យូ៖ កូរ៉េខាងជើង បានបង្វែរទិសដៅគ្រាប់ម៊ីស៊ីលចល័តរបស់ខ្លួនទៅគៀកនឹងឆ្នេរសមុទ្រខាងកើត ដែលប្រភេទគ្រាប់រ៉ុក្កែតបាញ់បានរយៈចម្ងាយឆ្ងាយទៅដល់ឆ្នេរសមុទ្រខាងលិច ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានជប៉ុនឈ្មោះថា NHKជប៉ុន បានបញ្ជាក់ថា វាពិតជាមានសញ្ញាមួយ បង្ហាញយ៉ាងច្បាស់ថា គ្រាប់រ៉ុក្កែតដែលអាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយ ហើយចល័តបានរបស់កូរ៉េខាងជើង ពិតជាបង្វែរទៅរកឆ្នេរសមុទ្រប៉ែកខាងកើតហើយ ។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រាប់ដល់ទីភ្នាក់ងារយូអ៊ិន នៅសប្តាហ៍នេះ កូរ៉េខាងជើង គ្រោងនឹងបាញ់បង្ហោះ "ផ្ការណបស៊ើបការណ៍នៅលើភពផែនដី" របស់ខ្លួន ដោយការអំពាវនាវនេះហើយទើបជំរុញឲ្យអន្តរជាតិ បានដាក់សម្ពាធបន្ថែមទៅលើកូរ៉េខាងជើង ។

ជុំវិញករណីនេះដែរ នៅក្នុងសប្តាហ៍នេះ ចិន នឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កូរ៉េខាងជើង ដើម្បីពិនិត្យមើលស្ថានភាពដែលបានកើតឡើង និងអន្តរអំពើរបស់កូរ៉េខាងជើងនៃការប្រកាស សាកល្បងតេស្តផ្កាយរណបតាមការអះអាងដោយប្រមុខដឹកនាំកូរ៉េខាងជើងប្រាប់ដល់អន្តរជាតិ ៕

NHK៖ កូរ៉េខាងជើង បង្វែរទិសដៅ គ្រាប់ម៊ីស៊ីល ចល័តរបស់ខ្លួន