គ្រូបង្វឹក​លើក​ទឹកចិត្ដ​ឲ្យ Leicester បន្ដ​ធ្វើ​ការ​ប្រជែង​របស់​ខ្លួន​

លោក Claudio Ranieri ជឿ​ជាក់​ថា ខ្សែ​ប្រយុទ្ធ Jamie Vardy និង​មិត្ត​រួម​ក្រុម Leicester របស់​គេបានវិល​ទៅ​រក​ភាពខ្លាំង​វិញ​ចំពេល​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​ ក្នុង​ក្របខ័ណ្ឌ​ Premier League ជា​មួយ​នឹង​ Manchester City និង Arsenal​។

vardyក្រុម​កំពុង​នាំមុខរបស់​លោក Ranieri នឹង​ធ្វើ​ដំណើរ​ទៅ Man City នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​មុនពេល​ជួប Arsenal ជាមួយនឹង​ជឿជាក់​ខ្ពស់​ ក្រោយ​ពី​បាន​បង្ហាញ​ពី​ភាពខ្លាំង​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ខ្លួន​ជា​ មួយ​នឹង​ជ័យ​ជម្នះ ២-០ លើ​ក្រុម Liverpool នៅ​កីឡដ្ឋាន King Power កាល​ពីថ្ងៃ​អង្គារ​៕