អត្ថប្រយោជន៍​នៃ​ការប្រើ​អំបិល​ត្រាំ​ជើងមនុស្ស​ប្រុស​

អត្ថប្រយោជន៍​នៃ​ការប្រើ​អំបិល​ត្រាំ​ជើងមនុស្ស​ប្រុស​

​តើ​នៅពេល​ដែល​មនុស្ស​ប្រុស​ប្រើ​ទឹកអំបិល​ត្រាំ​ជើង វា​នឹង​មាន​អ្វី​កើតឡើង​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ការប្រើ​ទឹកអំបិល​ត្រាំ​ជើង​របស់​បុរស​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន​
នៅពេល​ដែល​អ្នក​ប្រើ​ទឹកអំបិល​នេះ​ដើម្បី​ត្រាំ​ជើង នោះ​វា​នឹង​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន​អ្នក ដែល​មិន​ងាយ​ធ្វើ​ឲ្យ​អ្នកមា​ជំងឺ​ក្តៅ​ក្នុង​ឡើយ ជាងនេះទៅទៀត វា​នឹង​ជួយ​អ្នក​ជម្រះ​ជាតិពុល​ដែល​មាន​ក្នុង​ខ្លួន​អ្នក​ដូចគ្នា ដូចនេះ​ជំងឺ​ផ្សេងៗ​នឹង​ចាក​ឆ្ងាយ​ពី​អ្នក ដោយ​គ្រាន់តែ​អ្នក​ប្រើ​វិធី​សាមញ្ញ​បែបនេះ​ទៅ​បាន​ហើយ​។​

ប៉ូវ​ក្រលៀន​
នៅពេល​ដែល​អ្នក​ត្រាំ​ជើង ដោយ​លាយ​ជាមួយ​អំបិល នោះ​វា​នឹង​ជួយ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​វា​អាច​ជ្រាបចូល​ក្នុង​ក្រលៀ​ន និង​បេះដូង​អ្នក នោះ​វា​នឹង​អាចជួយ​ប៉ូវ​ក្រលៀន​អ្នក​បាន​យ៉ាង​ងាយ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ អាច​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក និង​ជួយ​បន្ធូរ​ខួរក្បាល​របស់​អ្នក​ទៀតផង ជា​ហេតុ​ដែល​មិន​ធ្វើឲ្យ​ខួរក្បាល​អ្នក​ស្មុគស្មាញ​ក្រោយពេល​ដែល​ចេញពី​ក្រុមហ៊ុន​។​

ជួយ​សម្អាត​បាតជើង​អ្នក​
នៅក្នុង​អំបិល​មាន​សារធាតុ​ដែល​អាច​ជួយ​ជម្រះ​មេរោគ​បាន ដូចនេះ​អ្នក​អាច​យក​ទឹក​ក្តៅ​លាយ​ជាមួយ​អំបិល រួច​យកមក​ត្រាំ​ជើង នោះ​វា​នឹង​ជួយ​សម្អាត​មេរោគ​ជាច្រើន​ដែល​មាន​ក្នុង​បាតជើង​អ្នក ថែម​ទាំង​អាច​ជួយ​ជម្រះ​ស្បែក​ដែល​ក្រិន​ទៀតផង ដូចនេះ​អ្នក​នឹងមាន​ជើង​ដែល​ស្អាត ហើយ​មាន​សុខភាព​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។