នគរបាល បង្ហាញជនសង្ស័យ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ៧នាក់ នៅស្វាយរៀង

ស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន បានជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ បានចំនួន ៧នាក់។ នេះបើយោងតាមមន្ត្រី នៃការិយាល័យ ប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង។

មន្រ្តីនគរបាល បានអោយដឹងថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវេលាម៉ោង ១០៖៤៥នាទី យប់ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យនៅក្នុងភូមិចំនួន២ គឺមេភ្លើង និងភូមិវាលយន្ត សង្កាត់ស្វាយរៀង។  នគរបាល បានធ្វើការចុះបង្ក្រាប បានជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន ៣នាក់ មានឈ្មោះ ផាត់ ញ៉ូក ហៅ ម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររស់នៅភូមិព្រៃស្នួល ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២ឈ្មោះ  ភោ សុខរ៉ាឌី ហៅចិន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងកាត់ដេ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ  ក្រុងស្វាយរៀង និងទី៣.ឈ្មោះ  សុខ មករា ហៅ គោភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរជាងកាត់ដេរ រស់នៅភូមិ វាលយន្ដសង្កាត់ ស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរឹបអូស សំភារៈមួយចំនួនផងដែរ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ៣នាក់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាល ក៏ឈានទៅរកការស្រាវជ្រាវ ចាប់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ បន្តទៀតនៅចំណុចក្នុងភូមិធ្លក សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង។ ជនស្ស័យទាំងនោះ ទី១.ឈ្មោះ ហាយ ភារិន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ទី២.ឈ្មោះ សូ ហម ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ទី៣.ឈ្មោះ សុខ វណ្ណឌី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងនិងទី៤.ឈ្មោះ ប៊ិន អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ មានទីលំនៅភូមិភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល រកឃើញវត្ថុតាងរួមមាន ថ្នាំញៀនម៉ាទឹកកក ៧ កញ្ចប់ ម៉ូតូចំនួន២គ្រឿង ទូរសព្ទ័២គ្រឿង ខ្សែដៃ និងលុយខ្មែរមួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្ថកិច្ច នគរបាល កសាងសំណុំរឿង ចាត់ការតាមច្បាប់៕

នគរបាល បង្ហាញជនសង្ស័យ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ៧នាក់ នៅស្វាយរៀង

នគរបាល បង្ហាញជនសង្ស័យ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ៧នាក់ នៅស្វាយរៀង