បេឡា​ជាតិ​ចំណាយលុយ​ជាង​៣​លាន​ដុល្លារ​ជួយ​កម្មករ​រងគ្រោះ​ការងារ ក្នុង​ឆ្នាំ​២០១៥

​ភ្នំពេញ​៖ លោក សេង សក្តា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ការងារ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​និយាយថា ប​.​ស​.​ស បាន​ចំណាយ​ថវិកា​ចំនួន  ១២,០៥៨,៣៨៤,៣០០​រៀល ស្មើ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​កម្មករនិយោជិត​ដែល​រងគ្រោះ​ការងារ ក្នុង​ឆ្នាំ​២០១៥​​។​

​លោក សេង សក្តា បាន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.ក​) នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ​ថា តាម​របាយការណ៍​ហានិភ័យ​ការងារ​ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បានទទួល​ក្នុង​ឆ្នាំ ២០១៥​នេះ កម្មករនិយោជិត​ចំនួន ៣០,៩១៩​នាក់​រងគ្រោះ​ការងារ ក្នុងនោះ កម្មករនិយោជិត​គ្រោះថ្នាក់​កន្លែងធ្វើការ​ចំនួន ២២,៤៨៧​នាក់ គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ចំនួន ៧,៧៩១​នាក់ និង​ជំងឺ​វិជ្ជាជីវៈ​ចំនួន ៣​នាក់​។​

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ប​.​ស​.​ស បានចេញ​សេចក្តីសម្រេច​ផ្តល់​តាវកាលិក​ហានិភ័យ​ការងារ​ជូន​កម្មករនិយោជិត​ដែល​រងគ្រោះថ្នាក់​ការងារ សម្រាប់​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ សម្រាប់​ថែទាំ ការបាត់បង់​សមត្ថភាព​ការងារ​បណ្តោះអាសន្ន បាត់បង់​សមត្ថភាព​ការងារ អចិន្ត្រៃយ៍ វិភាជន៍​បូជាសព ឧ​ត្ត​រ​ជីវី តាវកាលិក​អ្នក​ចាំ​ថែរក្សា សេវា​បុននីតិសម្បទា (​សិទ្ធិ​ទទួលបាន​ឧបករណ៍ ឬ អវៈយវៈ​សិប្បនិម្មិត​) និង​ការចំណាយ​ទៅលើ​មូលដ្ឋាន​សុខាភិបាល​»​។​
បេឡា​ជាតិ​ចំណាយលុយ​ជាង​៣​លាន​ដុល្លារ​ជួយ​កម្មករ​រងគ្រោះ​ការងារ ក្នុង​ឆ្នាំ​២០១៥

​កម្មករនិយោជិត​ទាំង​អស់នៃ​សហគ្រាស គ្រឹះស្ថាន ដែល​បាន​ចុះ​បញ្ជិកា​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មាន​សិទ្ធិ​ទទួលបាន​តាវកាលិក​ហា​និ​យ​ភ័យ​ការងារ នៅពេលដែល​សាមីជន​ទទួលរង​នូវ​ហានិភ័យ​ការងារ ។ មន្ទីរពេទ្យ ឬ មន្ទីរ​ពហុ​ព្យាបាល ឬ គ្រូពេទ្យ​ព្យាបាល ត្រូវ​ទទួលស្គាល់​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ។​

​លោក សេង សក្តា បន្តថា​៖«​ការធានារ៉ាប់រង​នេះ គឺ​ផ្តល់​ទៅលើ​ហានិភ័យ​ការងារ ឬ​ហៅថា​គ្រោះថ្នាក់ ការងារ រួមមាន គ្រោះថ្នាក់​នៅ​កន្លែង​ការងារ ពេលធ្វើ​ដំណើរ និង​ជំងឺ​វិជ្ជាជីវៈ​»​។​

​បើតាម​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បច្ចុប្បន្ន ប​.​ស​.​ស មាន​សាខា ២៥​រាជធានី​/​ខេត្ត និង​បាន​ចុះ​ប​ញ្ជិ​សហគ្រាស​គ្រឹះស្ថាន​ចំនួន ៧៧៩៦ សហគ្រាស និង​កម្មក​និយោជិត​ចំនួន ១,០៧៧,០៧៩​នាក់ ក្នុងនោះ ស្រី​ចំនួន ៧៦២,០១៣​នាក់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​