ឧបករណ៍សម្រាប់ហាត់កាយសម្ព័ន្ធដែលរុស្ស៊ីផ្ដល់ឲ្យកម្ពុជា

ភ្នំពេញ:

​ភ្នំពេញ​:​នាទី​ស្នាក់ការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រសៀល​ថ្ងៃទី​៤​កុម្ភៈ​លោក ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានទទួល​
 ឧបករណ៍​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​ពី លោក Dmitry Tsvetkov​ដែលជា​ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​កម្ពុ​ចា​ដោយមាន​ការចូលរួម​ពី​សំណាក់លោ​ក​Salomatov Vsevolod​ដែលជា​ជានា​យក​ទំនាក់ទំនង​អន្តរជាតិ និង សហប្រតិបត្តិការ​នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​សហព័ន្ធរុស្ស៊ី​ទៀតផង ។​
​លោក​ថោង ខុន​ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ផង​នោះ​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​អំណោយ​ដ៏​វិសេសវិសាល​នេះ ។ លោក​បន្ដថា រុស្ស៊ី​នឹង​បន្ត​ជួយ​ដល់​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ទាំង​សម្ភា​រៈទាំង​ការ​បណ្ដៅ​បណ្ដាល​ធនធានមនុស្ស​ជា​បន្តទៀត​នាពេលខាងមុខ​ជាមិនខាន ។​
​លោក​ណ​យ ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹងថា​សម្ភារៈ ២​មុខ​ដែលជា​អំណោយ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​សហព័ន្ធរុស្ស៊ី​នោះ​មាន​Tambling(Road Floor)​មួយ​សម្រាប់ និង  Mini-Trampoline មួយ និង Run Mat មួយ​ដែលមាន​តម្លៃ​ជាង​២០.០០០​ដុល្លារ ។ លោក​បាន​បញ្ជាក់ថា​សម្រាប់​អ្នក​ដែលមាន​ការខ្វះខាត​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​បែបនេះ​មានការ​រីករាយ​ចិត្ត​នូវពេលដែល​គេ​កាដូ​ឲ្យ​បែបនេះ ។​
  គួរ​បញ្ជាក់ថា​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​តែងតែ​បានទទួល​អំណោយ​ជា​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​បែបនេះ​ជា​ញឹកញាប់​ណាស់​។​
    កាលពី​ឆ្នាំ​កន្លងទៅ​សហព័ន្ធ​បានទទួល​សម្ភារៈ​ហ្វឹកហាត់​ពី​សហព័ន្ធ​កាយសម្ព័ន្ធ​អន្តរជាតិ​ចំនួន ២ មុខ​គឺមាន​កម្រាល មួយ​សម្រាប់ សេះ​លោត​មួយ​សម្រាប់​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១០០.០០០​ដុល្លារ​អាមេរិក ។​សហព័ន្ធ​ក៏​ធ្លាប់​បានទទួល​អំណោយ​បែបនេះ​ពី​សហព័ន្ធ​កាយសម្ព័ន្ធ​ចិន និង សាធារណរដ្ឋ​កូ​រេ​ទៀតផង ។​
    កាយសម្ព័ន្ធ​មាន ២ វិញ្ញាសា​ធំៗ​ចំនួន ២ គឺ​កាយសម្ព័ន្ធ Aerobic និង កាយសម្ព័ន្ធ Artistic ។​កាយសម្ព័ន្ធ Aerobic​មានការ​រីកចម្រើន​ច្រើនតែ​កាយសម្ព័ន្ធ Artistic មិនសូវមាន​អ្នក​ចង់​ហាត់​ច្រើន​ទេ​ព្រោះ​ខ្វះ​សម្ភារៈ ហើយ​ការហ្វឹកហាត់​មានការ​គ្រោះថ្នាក់​ច្រើន ។