ត្រឹមតែ ២ សន្លឹក តែ​អាចធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ស្រក់​ទឹកភ្នែក​…

Doliprane TVC

​រូបភាព ២ សន្លឹក នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បានធ្វើឱ្យ​មហាជន ក៏ដូចជា​បណ្តា​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ មានចិត្ត​អាណិតអាសូរ និង សង្វេគ​ចិត្ត​យ៉ាងខ្លាំង ហើយ​ថែមទាំង​ពោល​ពាក្យ​ដ៏​គួរ​ខ្លោចចិត្ត ពើត​ផ្សា​ថា កូន​គេ កូន​យើង​! ចុះ​អ្នកណា​អី​ក៏​ចិត្តខ្មៅ​ម្ល៉េះ លើកដៃ​វាយ​ធ្វើបាប​ក្មេង​ដែល​មិនទាន់​ដឹងក្តី​យ៉ាង​ព្រៃផ្សៃ​យ៉ាងនេះ ។​

​ក្រោម​ការ​បង្ហោះ​រូបភាព​ដ៏​គួរឱ្យ​សង្វេគ និង រន្ធត់ចិត្ត​នេះដែរ បានធ្វើឱ្យ​មហាជន និង អ្នកលេង​បណ្តាញ​សង្គម​នេះ ខ្លោចចិត្ត​អាណិត​គ្រប់គ្នា ហើយក៏​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ផងដែរ ពេល​បានឃើញ​រូបភាព​បែបនេះ ព្រោះ​នៅលើ​ដងខ្លួន​ក្មេងប្រុស​នោះ​គឺ​ពោរពេញ​ទៅដោយ​ស្នាម​រំពាត់​វាយវាត់​ឡើង​សុសសាច់ មាន​ទាំង​ស្នាម​ជាំខ្មៅ និង មាន​ឈាម​ហូរ​ចេញ​រិញៗ​ទៀតផង គឺ​តាំងពី​ក្បាល​រហូតដល់​ចុងជើង ។

ត្រឹមតែ ២ សន្លឹក តែ​អាចធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ស្រក់​ទឹកភ្នែក​…

​អ្នកលេង​បណ្តាញ​សង្គម​បាន​និយាយថា «​មិនអាច​ទទួលយកបាន​» នូវ​ទង្វើ​បែបនេះ មិនតែប៉ុណ្ណោះ ពួកគេ​ទាំងនោះ​ថែមទាំង​ដាក់បន្ទុក និង ថ្កោលទោស​ទៅលើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ​នេះ​ផងដែរ​ថា​ជាម​នុស្ស​ចិត្តខ្មៅ ដែល​ហ៊ាន​លើកដៃ​វាយ​ក្មេង​រហូតដល់​បែក​សាច់​ហូរឈាម មាន​ស្នាម​សុសសាច់​យ៉ាងនេះ ។​

​រូបភាព​ក្មេងប្រុស​ដែល​ទទួលរង​ការ​ធ្វើបាប​នេះដែរ យើង​មិន​បានដឹង​ពី​ប្រភព​ច្បាស់លាស់​ទេ ប៉ុន្តែ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ​«​ដំណឹង​ពលករ​ឆ្លងដែន​»​បានឱ្យដឹងថា ទង្វើ​ដ៏​សាហាវព្រៃផ្សៃ​នេះ​ជា​ស្នាដៃ​របស់​ឪពុកចុង​…៕ សាកល​

ត្រឹមតែ ២ សន្លឹក តែ​អាចធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ស្រក់​ទឹកភ្នែក​…