ប្រើ​អំបិល​ដើម្បី​បញ្ឈប់​អា​ការៈឈឺ​ក្បាល​ប្រកាំង​

ប្រើ​អំបិល​ដើម្បី​បញ្ឈប់​អា​ការៈឈឺ​ក្បាល​ប្រកាំង​

​នៅពេល​ដែល​អ្នក​ឈឺក្បាល​ប្រកាំ​ង នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ឈឺ​ខ្ទោកៗ ដែល​ជារឿយៗ​អាកា​រៈតែង​កើត​មាន​តែ​មួយ​ចំហៀង​ក្បាល​។ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​ឈឺចាប់​នោះទេ វា​ថែមទាំង​អាច​ប៉ះពាល់​ទៅដល់​គុណភាព​នៃ​កិច្ចការងារ​ទៀតផង ប្រសិនបើ​អ្នក​ឈឺ ពេល​កំពុងតែ​ធ្វើការ​នោះ​។​

​ជា​ញឹកញាប់ គេ​សង្កេតឃើញថា​អ្នក​ដែល​មាន​អាការៈ​បែបនេះ គឺ​ពិបាក​នឹង​ធ្វើការ​ផ្តោតអារម្មណ៍ ទៅលើ​អ្វីមួយ​,​មាន​អារម្មណ៍​ចង់​ក្អួតចង្អោរ ហើយក៏​មាន​ការកំណត់​ទៅលើ​ការធ្វើ​សកម្មភាព​រាង​កា​យ​ផ្សេងៗ​ទៀត​ដែរ​។ មនុស្ស​ស្រី​តែង​មាន​អា​ការៈឈឺ​ក្បាល​ប្រកាំង​នេះ ច្រើន​ជាង​មនុស្ស​ប្រុស​។ ជា​ការពិត​តាម​ការស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ស្រី​គឺ​មាន​ឱកាស​កើត​វា ដល់​ទៅ​៣​ដង​ច្រើនជាង​មនុស្ស​ប្រុស ។​

មនុស្ស​ភាគច្រើន​តែង​សម្រេចចិត្ត​ទៅ​ទិញ​ថ្នាំ​បំបាត់​ការឈឺចាប់ នៅតាម​ឱសថស្ថាន​នានា​ដើម្បី បំបាត់​អា​ការៈនេះ​។ ទោះ​ជា​ថ្នាំ​នេះ​អាច​មាន​ប្រសិទ្ធភាព តែ​វា​អាច​នឹង​ត្រូវការ​ចំណាយ​ពេល​យូរ​បន្តិច ឬ​អ្នក​អាច​ប្រឈម​នឹង​ផល​រំខាន​ផ្សេងៗ​។ ប៉ុន្តែ​ពេល​នេះ សូម​កុំ​បារម្ភ​យើង​មាន​នូវ​វិធី​ធម្មជាតិ​ដ៏​ងាយស្រួល​បំផុត ក្នុងការ​បំបាត់​វា​ដោយ​អ្នក​មិន​ចាំបាច់​ចំណាយ​អ្វី​ច្រើន​ឡើយ​។

អ្នក​អាច​បញ្ឈប់​អា​ការៈឈឺ​ក្បាល​ប្រកាំង​បាន​ដោយ​ការប្រើ​អំបិល​
ចូរ​ទៅកាន់​ចង្ក្រាន​បាយ ហើយ​រក​មើល​នូវ​វត្ថុ​ទាំង​៣​នេះ គឺ​អំបិល ទឹក និង ក្រូចឆ្មារ​។​

អ្នក​គ្រាន់តែ​ចាក់ទឹក​ដាក់ចូល​ក្នុង​កែវ​ហើយ​ដាក់​អំបិល និង​ក្រូចឆ្មារ​បន្តិច​កូរ​វា​អោយ​សព្វ រួច​ផឹក​វា នោះ​អា​ការៈឈឺ​ក្បាល​ប្រកាំង​របស់​អ្នកនឹង​ជា​សះ​ជាមិនខាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​យក​សំបក​ក្រូចឆ្មារ​ដែល​ច្របាច់​យក​ទឹក​រួច មក​ឈ្លី​ម៉ាស្សា​នៅ​លើ​ថ្ងាស​ថ្នមៗ ក៏​វា​អាច​ជួយ​សម្រាល​អាការៈ​នេះ​បន្ថែម​ទៀត​បាន​ផង​ដែ​រ ៕

ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។