TI ជំរុញ​រដ្ឋាភិបាល​ឲ្យ​តាក់តែង​ច្បាប់​ការពារ​សាក្សី និង​អ្នករាយការណ៍ ប្រឆាំង​អំពើពុករលួយ​

​ភ្នំពេញ​៖ អង្គការ​តម្លាភាព​កម្ពុ​ជា (Transparency International Cambodia) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​សាក្សី និង​អ្នករាយការណ៍ ដើម្បី​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​បារម្ភ និង​ភ័យខ្លាច ចំពោះ​រាយការណ៍​ព័ត៌មាន​ពី​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​សង្គម​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​អង្គការ​តម្លាភាព​កម្ពុ​ជា គ្រោង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល តាមរយៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួងយុត្តិធម៌​បង្កើត​សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​សាក្សី និង​អ្នករាយការណ៍ លើ​គោលដៅ​កសាង​ភាព ស្អាតស្អំ ដូចដែល​មានចែង​ក្នុង​មាត្រា ១៣ នៃ​ច្បាប់​ស្តីពី ការប្រឆាំង​អំពើពុករលួយ​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព ថ្លែង​ក្នុង​ការធ្វើ​បទ​បង្ហាញ​ស្តីពី ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី ការការពារ​សាក្សី និង​អ្នករាយការណ៍ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ នៅ​ក្រសួងមហាផ្ទៃ​ថា អ្នករាយការណ៍ និង​សាក្សី មិន​ត្រូវបាន​ច្បាប់​ការពារ​នៅឡើយ ដូចនេះ​ច្បាប់​នេះ ត្រូវ​បង្កើតឡើង​ដើម្បី​ការពារ​ដល់​បុគ្គល​គ្រប់រូប​ដែល​រាយការណ៍​អំពើពុករលួយ ក្នុង​គោលបំណង​ស្មោះត្រង់ និង​មាន​មូលដ្ឋាន​សម​ហេតុផល​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​អយុត្តិធម៌​ណាមួយ​។ លោក​បន្ត​ថ្លែងថា ច្បាប់​នេះ ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល លើកទឹកចិត្ត​ដល់​ប្រជាជន​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​អំពើពុករលួយ និង​សកម្មភាព​ខុសច្បាប់ ផ្សេងទៀត ព្រមទាំង​ការពារ​ពួកគេ នៅពេល​គេ​រាយការណ៍​អំពើពុករលួយ​។​
TI ជំរុញ​រដ្ឋាភិបាល​ឲ្យ​តាក់តែង​ច្បាប់​ការពារ​សាក្សី និង​អ្នករាយការណ៍ ប្រឆាំង​អំពើពុករលួយ​

​លោក​ថ្លែ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិន​ច្បាប់​ការពារ​អ្នករាយការណ៍​ពី​ការគំរាមកំហែង​នោះ ពួកគេ​នឹង​ហ៊ាន​រាយការណ៍​ពី​ទង្វើ​ពុករលួយ​មិន​ត្រឹមត្រូវ​ក្នុង​ស្ថាប័ន​ណាមួយ ដែល​ពុំ​អ្នកណាម្នាក់​ហ៊ាន​លាតត្រដាង​។ អំពើពុករលួយ​ជា​បញ្ហា​សង្គម នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ចាក់ស្រេះ ដែល​ប៉ះពាល់​គ្រប់​ប្រទេស និង​គ្រប់​វិស័យ​សាធារណៈ និង​ឯកជន​»​។​

​បើតាម​លោក ព្រាប កុល ច្បាប់​នេះ កម្ពុជា​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​អំពើពុករលួយ ដូចនេះ​កម្ពុជា​ត្រូវបង្កើត​អនុលោម​តាម​មាត្រា ៣៣ ស្តីពី ការការពារ​អ្នករាយការណ៍​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​អំពើពុករលួយ​។ តាម​មាត្រា ៣៣ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​អំពើពុករលួយ (United Nations Convention against Corruption) ស្តីពី ការការពារ​សាក្សី និង​អ្នករាយការណ៍ រដ្ឋ​ជា​សមាជិក ត្រូវ​ពិចារណា​ដា​កើប​ញ្ជូ​ល​វិធានការ​សម ស្រប​ទៅក្នុង​ច្បាប់​របស់ខ្លួន ដើម្បី​ផ្តល់នូវ​ការការពារ​ប្រឆាំងនឹង​អំពើ​អយុត្តិធម៌​ដែល​ធ្វើឡើង ចំពោះ​បុគ្គល​ដែល​រាយការណ៍​ដោយ​បំណងល្អ និង​មាន​មូលដ្ឋាន​សម​ហេតុផល ទៅដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​ស៊ើបអង្កេត​នូវ​រាល់​អង្គហេតុ ដែលជា​បទល្មើស​ដូច​មានចែង ក្នុង​អនុសញ្ញា​។​

​ជាមួយគ្នា​ដែរ លោក ព្រាប កុល ក៏បាន​ស្នើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លុបចោល​មាត្រា ៤១ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ផងដែរ ដោយ​លោក​ឡើង​ថា បច្ចុប្បន្ន ច្បាប់​នេះ ហាក់​មិនទាន់​វិសាលភាព​ទូលំទូលាយ​ពេញ​នៅឡើយ​។​

​មាត្រា​ទី​៤១​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ចែងថា បទ​ប្តឹង​បរិហារ​ដោយ​ភូតកុហក អ្នកប្តឹង​ត្រូវ ទទួលទោស​ពន្ធនាគារ​ពី ១​ខែ​ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​ដល់​១០​លាន​រៀល ប្រសិនបើ​ពាក្យ បណ្តឹង​ដែល​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ចាត់ទុកថា ជា​ព័ត៌មាន​គ្មាន​ប្រយោជន៍ ព្រោះ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​គាំទ្រ​ពាក្យបណ្តឹង​។​

​តាម​ការស្ទង់មតិ​រប​ស់​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង ៥៩​ភាគរយ​ប្តេជ្ញាចិត្ត​រាយការណ៍​ព័ត៌មាន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ ២៣​ភាគរយ​មិន​ហ៊ាន​ផ្តល់ព័ត៌មាន ក្នុងនោះ ពលរដ្ឋ​ជាង ៣០​ភាគរយ មិន​ហ៊ាន​រាយការណ៍​ដោយសារ​ពួកគេ​ពុំ​ទទួលបាន​ការការពារ​សាក្សី និង​ជឿថា​វា​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​តែម្តង​។​

​កញ្ញា ស៊ា​ង ទិ​ត្យ​ដា​រី​យ៉ា និស្សិត​ច្បាប់ ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​និយាយថា កញ្ញា​ធ្លាប់បាន​រាយការណ៍​ពី​ស្ថាប័ន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​សរសេរ​លិខិត​យ៉ាង​ជាក់លាក់​ផ្ញើ​ទៅក្នុង​ប្រអប់​សំបុត្រ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​មក​កញ្ញា​វិញ​ឡើយ​។ ហើយ​ថា កញ្ញា​ក៏​គាំទ្រ​ឱ្យមាន​ច្បាប់​ការការពារ​សាក្សី និង​អ្នករាយការណ៍ ពីព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើនណាស់ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​និយាយ​អំពី​បញ្ហា​ពុករលួយ និង​រួមចំណែក​អភិវឌ្ឍ​ប្រទេស​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​