បបរ​ស្រូវ​សាឡី​ល្អ​ចំពោះ​សុខភាព​ទារក​

បបរ​ស្រូវ​សាឡី​ល្អ​ចំពោះ​សុខភាព​ទារក​

​ជា​បបរ​ស្រូវ​សាឡី គឺជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​មួយ ដែល​សំបូរ​នូវ​សារជាតិ​បំប៉ន​ច្រើន​បំផុត ដែល​អ្នក​អាច​រក​ទិញ​វា​នៅតាម​ទីផ្សារ​បាន​។​

ស្រូវ​សាឡី គឺជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​ជាតិ​ស​សៃដែល​អាចរ​លាយបាន​, ប្រូតេអ៊ីន និង វីតាមីន B thiamin, riboflavin និង B6 ។ ពួក​វា​ក៏​អាច​ផ្តល់​ផងដែរ​នូវ ពពួក​សារជាតិ​ដែក​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, phosphorus  និង selenium  ។​

វា​ជា​ការល្អ ប្រសិនបើ​អ្នក​ឆាប់​ឲ្យ​ទារ​កអ្នក ទទួលទាន​នូវ​បបរ​ស្រូវ សាឡី​អោយបាន​ឆាប់រហ័ស តាម​ដែល​គេ​អាច​ធ្វើបាន ដោយសារ​តែ​ពួក​វា​មាន​តួនាទី​យ៉ាងសំខាន់ នៅ​ក្នុង​ការ ផ្តល់អោយ​ពួកគេ​នូវ​សុខភាព​ល្អ តាំង​ពី​វ័យ​កុមារ រហូតដល់​វ័យ​ជំទង់​បាន​ផង​ដែរ​។​

ការ​ទទួលទាន​នូវ បបរ​ស្រូវ​សាឡី​ជាប្រចាំ គឺ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ទារក​ដូចជា​៖

  • ​កាត់បន្ថយ​នូវ​ឱកាស នឹង​ការ​ប្រឈម​នៃ​ការវិវត្តន៍​មាននូវ​ជំងឺ ទឹកនោម​ផ្អែម​ប្រភេទ​ទីរ​ពីរ​។​
  • ​ជួយ​ការពារ​ប្រឆាំងនឹង ជំងឺមហារីក​។​
  • កាត់បន្ថយ​នូវ រោគសញ្ញា​របស់​ជំងឺហឺត​។​
  • ​ជា​អ្នក​ជួយ​កាត់បន្ថយ​នូវ កូ​ឡេ​ស្តេ​រ៉ូល និង ជំនួយ​ដល់​ការបង្ការ​នូវ ជំងឺ​បេះដូង​។​
  • ​ជួយ​ជម្រុញ​នូវ ប្រព័ន្ធ​ភាព​សុំា​របស់​រាងកាយ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។