ក្រុមហ៊ុន ដែលមានដីនៅ ឆ្នេរឯករាជ្យ សម្រេចវាយកំទេច របងខ្លួនឯង តាមការព្រមព្រាង ជាមួយគណៈកម្មការ គ្រប់គ្រងតំបន់ឆ្នេរ

ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅតំបន់ឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្ត
ព្រះសីហនុ គេសង្កេតឃើញសកម្មភាព កម្មករសំណង់ ជាច្រើនបានវាយ និងរុះរើរបងដីក្រុមហ៊ុន ចំនួនបីកន្លែង
ដែលបង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋជាច្រើន ដែលបានឆ្លងកាត់តំបន់នោះ ។ ក្នុងសកម្មភាពនោះផងដែរ គេក៏ឃើញ
វត្តមានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងអភិបាលរងខេត្ត ដែលទើបអញ្ជើញនិវត្តន៍ពីប្រទេស
វៀតណាម ក្នុងបេសកកម្មទៅជូនពរអាជ្ញាធរខេត្តគៀងយ៉ាង និងខេត្តបាក់លាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ជាតិវៀតណាមផងដែរ ។

លោកអភិបាលខេត្តបានថ្លែងថា ដោយអនុវត្តតាមកិច្ចប្រជុំរវាង គណៈកម្មការជាតិ គ្រប់គ្រងតំបន់ឆ្នេរ ជាមួយបណ្តាម្ចាស់ដីក្រុមហ៊ុនតំបន់នេះកាលពីថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០១៦ ថាក្រុមហ៊ុន ឯកភាពព្រមព្រៀង វាយរបងដីក្រុមហ៊ុន របស់ខ្លួនដើម្បីបើកឱកាស អោយប្រជាពលរដ្ឋ បានចូលលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។

បើតាមមន្រ្តីមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានអោយដឹងថា ដីតាមបណ្តោយឆ្នេរឯករាជ្យនេះមានប្រវែងប្រហែល៧០០ម៉ែត្ រហើយម្ចាស់ដីទាំងនេះរួមមាន៖ លោកស្រី ស៊ាន ឈុនហេង ភរិយាលោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ បច្ចុប្បន្នប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោកឧកញ៉ា អ៊ូ ឆាយ ជាដើម ។ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសំដែងការ សាទរយ៉ាងខ្លាំងចំពោះ ចំណាត់ការរបស់រាជរដ្ឋាភិបាល នៅពេលនេះ ហើយប្រជាពលរដ្ឋក៏រង់ចាំមើលបន្តទៀតដែរអំពីសកម្មភាព រាជរដ្ឋាភិបាលក្នុងការរំដោះយក បឹងព្រែកទប់អោយប្រជាពលរដ្ឋ មកវិញផងដែរ៕