​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​ដ៏​សាមញ្ញ​បំផុត​ចំពោះ​បញ្ហា​ដេក​មិន​លក់​

​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​ដ៏​សាមញ្ញ​បំផុត​ចំពោះ​បញ្ហា​ដេក​មិន​លក់​

​ជារឿយៗ​នាពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​សម្ពាធ​ការងារ និង​រឿងរ៉ាវ​ផ្សេងៗ​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ តែង​ធ្វើអោយ​មនុស្ស​ភាគច្រើន​ពិបាក​នឹង​គេង​លក់​ស្រួល ឬ​តែងមាន​អាការៈដេក​មិន​លក់​នៅ​ក្នុង​ពេល​យប់ ។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ទៅលើ​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ទេ វា​ក៏​ថែម​ទាំង​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ផងដែរ​។​

​នៅក្នុង​ស្ថានភាព​នេះ មាន​មនុស្ស​មួយចំនួនទៀត គេង​បានតែ​ប៉ុន្មាន​ម៉ោង​ហើយ​ត្រូវ​ក្រោក​មក វិញ​ក្នុង​សភាព​អស់កម្លាំង និង​មាន​អារម្មណ៍មិនល្អ​ជាដើម​។ ពេលខ្លះ គ្រូពេទ្យ​បាន​ណែនាំ អោយ​អ្នកជំងឺ​ដែល​មាន​អា​ការៈដូ​ចនេះ ធ្វើការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត តែ​វា​ក៏​អាច​ផ្តល់​ឲ្យ​យើង​វិញ​នូវ​ផល​រំខាន​ផ្សេងៗ​បានដែរ​។​

ទោះជា​យ៉ាង​ក្តី យើង​ក៏​មាន​នូវ​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​មួយ ដែល​មិន​ចាំបាច់​ឲ្យ​អ្នក​មាន​ការបារម្ភ​នូវ​ផល​ប៉ះពាល់​នៃ​ការប្រើ​ថ្នាំ​ងងុយគេង​ទាំង​នេះ​ឡើយ​។ សូម​សាកល្បង​អនុវត្ត​តាម​រូបភាព​ខាងលើនេះ ប្រសិនបើ​អ្នក​គេង​មិន​លក់ គឺ​អ្នក​គ្រាន់តែ​យក​ខ្នើយ​មក​កល់​ចុងជើង​អោយ​ខ្ពស់ នោះ​អ្នកនឹង​ឆាប់​គេង​លក់ ជាង​ពេល​ធម្មតា​មិន​ខាន​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។