បំបាត់​អា​ការៈឈឺ​ធ្មេញ​ដោយ​ប្រើ​ប្រេង​ដូង​

បំបាត់​អា​ការៈឈឺ​ធ្មេញ​ដោយ​ប្រើ​ប្រេង​ដូង​

​ដូចដែល​យើង​បានដឹង​ពី​មុន​មក​ហើយ​ថា ប្រេងដូង​មាន​សមាសធាតុ អាច​ជួយ​ធ្វើឲ្យ​ធ្មេញ​សស្អាត ដោយ​វា​អាច​កំចាត់​នូវ​កំណកកំបោរ​ដែលមាន​ជាប់​នៅ​តាម​ជើង​ធ្មេញ និង​សម្លាប់​បាក់តេរី​ដែល​មាន​នៅក្នុង​មាត់​បានដែរ​។ ដូច្នេះ​ប្រាកដ​ណាស់ គឺ​វា​មាន​ប្រសិទ្ធភាព ក្នុង​ការបំបាត់​នូវ​អា​ការៈឈឺ​ធ្មេញ និង​ស្រៀវ​អញ្ចាញធ្មេញ​បាន​។​

​ជាមួយនឹង​វិធី​ព្យាបាល​ដោយ​ងាយៗ​នេះ គឺ​អ្នក​គ្រាន់តែ​យក​ចុង​ម្រាមដៃ​លូក​ចូលក្នុង ដប​ដែលមាន​ដាក់​ប្រេងដូង ហើយ​យក​វា​មក​ឈ្លី​ម៉ាស្សា​លើ​តំបន់​ដែល​មាន​ការឈឺចាប់​ក្នុង​រយៈពេល ៥​នាទី នោះ​អា​ការៈ​នេះ​បាន​ធូរស្រាល​ជាង​មុន​ជាមិនខាន​។ អ្នក​ក៏​អាច​ប្រើ​វា​ជំនួស​ឲ្យ​ថ្នាំដុសធ្មេញ​បាន​ផង​ដែរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។