​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បានមកពី​ការ​ទទួលទាន​ចា​ហ៊ួយ​

​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បានមកពី​ការ​ទទួលទាន​ចា​ហ៊ួយ​

​ក្រៅពី​វា​មាន​រសជាតិ​ផ្អែម ចា​ហ៊ួយ​គឺជា​បង្អែម​ម្យ៉ាង ដែលមាន អត្ថប្រយោជន៍​នៃ​សារជាតិ​បំប៉ន ជា​ច្រើន​ចំពោះ​រាងកាយ​។ អ្នក​មិន​ចាំ​មាន​ការភ្ញាក់ផ្អើល​នោះទេ វា​គឺ​ពិត ជា​មាន​ល្អ ចំពោះ​សុខភាព​រាងកាយ​។

១. វា​ផ្តល់​ផល​ល្អ​ចំពោះ​ស្បែក​
ចា​ហ៊ួយ​មាន​ផ្ទុក​អាមីណូអាស៊ីត ពី​ធម្មជាតិ ដែល​វា​ល្អ​ចំពោះ​សុខភាព​ស្បែក​។ វា​ជួយ ក្នុង​ការបង្កើត ឡើង​នូវ កោសិកា​ថ្មីៗ នៅក្នុង​រាងកាយ​។ វា​ក៏​បាន​ជួយ​ផងដែរ ក្នុងការ ទប់ស្កាត់​នូវ សញ្ញា​ធម្មតា​នៃ ភាព​ចាស់​វ័យ​។ ទន្ទឹមនឹងនេះ វា​ក៏​ល្អ​ផង​ដែរ ចំពោះ​ផលិតផល​របស់​កូឡា​ហ្សែ​ន ។ ចា​ហ៊ួយ​គឺ សម្បូរ​ទៅ ដោយ aspartic acid ដែល​ជួយ​ដល់​ដំណើរការ នៃ​ការ​ដុះ​ឡើង​វិញ​របស់​កោសិកា​។ ដូច្នេះ​ការ ទទួលទាន វា​ក្នុង​បរិមាណ​មួយ​សមស្រប គឺ​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកនោះ​ទេ​។​

២. វា​ល្អ​ក្នុង​ការជួយ​រក្សា​ទម្ងន់​
ចា​ហ៊ួយ មាន​ផ្ទុក​កាឡូរី​ទាប ដូច្នេះ​វា​អាច ជួយ​រក្សាបាន​នូវ​ទម្ងន់​រាងកាយ​ដ៏​ល្អ​មួយ​។ ខុសពី ផលិតផល នៃ​បង្អែម​ដទៃទៀត ចា​ហ៊ួយ​គឺ​មិន​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ពេក​នោះ​ទេ​។​

៣. វា​ជួយ​ក្នុងការ​ជម្រុញ​អោយ​ប្រព័ន្ធ​ភាព​សាំ​កាន់តែ​រឹងមាំ​
ចា​ហ៊ួយ​គឺ​សម្បូរ​ទៅដោយ កាបូ​អ៊ី​ដ្រាត និង វីតាមីន B ។ វា​ជួយ ក្នុង​ការបង្កើន​នូវ ប្រព័ន្ធ​ភាព​សាំ​ក្នុង រាងកាយ​។ មនុស្ស​ភាគច្រើន គឺ​ចូល​ចិត្ត​បរិភោគ​វា បន្ទាប់ពី​ពួកគេ​បាន​ធ្វើការ​យ៉ាង​ហត់នឿយ ឬ នៅពេល ដែល​ពួកគេ​ពិបាកចិត្ត​។​

៤. វា​ជួយ​រក្សា​ដល់​សុខភាព​របស់​សសៃសក់​
ចា​ហ៊ួយ​គឺ ជា​ប្រភព​ដ៏​សម្បូរ​នៃ​សារជាតិ​ហ្វូ​លិក​អាស៊ីត ដែល​ជួយ​ក្នុង​តំហែទាំ នៃ​សុខភាព​របស់ សសៃសក់​។ វា​ជួយ​ក្នុងការ ការពារ​នូវ បញ្ហា​នៃ​សក់​ស្តើង និង បង្ការ​នូវ​ការ​ជ្រុះ​សក់​។ អ្នក​គួរតែ ទទួលទាន វា​បន្ថែម​នៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​

៥. វា​ជួយ​កាត់បន្ថយ​នូវ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​
អ្នក​រាល់គ្នា សុទ្ធតែ​បាន​ស្គាល់​ពី កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ នៅក្នុង​រាងកាយ គឺថា នៅពេល​ដែល​វា មាន​ការកើនឡើង នោះ​អ្នក​អាច​នឹង​រងគ្រោះ ទៅ​នឹង​ជំងឺ​គាំងបេះដូង​។ ក្នុងករណីនេះ ការបរិភោគ​ចា​ហ៊ួយ គឺ​អាច​ជួយ​កាត់បន្ថយ នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ (LDL ) និង បង្កើន​មកវិញ​នូវ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូល​ល្អ នៅក្នុង​រាងកាយ​។ គឺថា វា​នឹង​អាច​ជួយ​បង្ការ​បាន​នូវ ការ​ប្រឈម​នឹង ជំងឺ​បេះដូង ។

៦. វា​ជួយ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់​
ចា​ហ៊ួយ ត្រូវបាន​ផលិតឡើង​ពី សារជាតិ​អន្ធិល​បែប​ធម្មជាតិ​ម្យ៉ាង​។ គឺ​វា​អាច ជួយ​ក្នុង​ការបង្កើន​នូវ ជាតិ​រំអិល នៅក្នុង​សន្លាក់ និង ការពារ​បាន​នូវ​ស្ថានភាព​នៃ​ជំងឺ​រលាក​សន្លាក់ ចំពោះ​ស្ត្រី​។ ចា​ហ៊ួយ ក៏​បាន​ជួយ​ផងដែរ ក្នុង​ការកាត់បន្ថយ​នូវ​ការ​រលាក ដែល​បណ្តាល​មកពី ការឈឺចាប់​ដោយសារ​សន្លាក់​។​

៧. វា​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
សារជាតិ​អា​មីណួ​អាស៊ីត​សំខាន់ៗ ដែល​មាន​វត្តមាន នៅក្នុង​ចា​ហ៊ួយ គឺ​អាច​ជួយ​កាត់បន្ថយ បាន​នូវ ស្ថានភាព​នៃ​ស្ត្រេ​ស​។ វា​ក៏​ជួយ​បាន​ផងដែរ ក្នុងការ​បន្ថយ​នូវ  រោគសញ្ញា​កម្រិត​ស្រាល របស់​ជំងឺ​ធ្លាក់​ទឹក ចិត្ត ដែល​កើតមាន​ចំពោះ​ស្ត្រី ។​

៨. វា​ជួយ​កាត់បន្ថយ​ភាពមិនប្រក្រតី ដែល​កើតមាន​នៅ​លើ​ស្បែក​
ចា​ហ៊ួយ មាន​ផ្ទុក​ផងដែរ​នូវ សារជាតិ Insositol និង Niacin  ដែល​វា​អាច​ជួយ​ក្នុងការ បង្ការ​បាន​នូវ ភាព មិន​ប្រក្រតី​នៅលើ​ស្បែក​។ ជា​ការពិត ការបរិភោគ​វា ជា​ញឹកញយ អាច​ជួយ​កាត់បន្ថយ នូវ​បញ្ហា នៅលើ​ស្បែក​បាន​ដូចជា មុន និង អាការៈ​រោលក្រហម​នៅ​លើ​ផ្ទៃមុខ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។