កូរ៉េ​ជួយ​សង់​ទីលាន​ចាក់សំរាម​ថ្មី​ឲ្យ​សៀមរាប​នៅ​តំបន់​រុត​តា​ឯក​

​សៀមរាប​៖ តាម​គម្រោង ទីលាន​ចាក់សំរាម​ថ្មី​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​កូរ៉េ នឹង​ដំណើរ​ការសាងសង់​ក្នុង​ឆ្នាំ​២០១៦​នេះ​។ គម្រោង​នេះ នឹង​ប្រើប្រាស់​ដី​វាល​មួយកន្លែង ដែល​ស្ថិតនៅ​ឃុំ​រុក​តា​ឯក ស្រុក​បន្ទាយស្រី​។

​ដោយសារ​ទីតាំង​ចាក់សំរាម​បច្ចុប្បន្ន​ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​ពេញ​ទៅហើយ ណាមួយ​វា​ស្ថិតនៅ​កៀក​នឹង​ដី​ភូមិ​ផង​នោះ អាជ្ញាធរ​ខេត្តសៀមរាប ក្រោម​ជំនួយ​របស់​កូរ៉េ នឹងធ្វើ​ការសាងសង់​ទីលាន​ចាក់សំរាម​ថ្មី  ដើម្បី​រំដោះ​កន្លែងចាស់​។ ទីលាន​ចាក់សំរាម​ថ្មី គ្រោង​នឹង​សាងសង់​នៅលើ​ដី​វាល ទំហំ​ប្រមាណ​៣០​ហិកតា នៅ​តំបន់​រុន​តា​ឯក ស្រុក​បន្ទាយស្រី​។ តាម​គម្រោង ទីលាន​ចាក់សំរាម​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គឺ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​។​

​លោក គឹម ឆៃ​ហៀ​ង ក្នុង​បទសម្ភាសន៍​នឹង​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ទីលាន​ចាក់សំរាម​ថ្មី គ្រោង​នឹងមាន​បច្ចេក​គ្រប់គ្រង​កាកសំណល់​រឹង ដើម្បី​កែច្នៃ​នៅពេល​អនាគត​ផង​។ «​អនាគត ខេត្តសៀមរាប​នឹងមាន​កន្លែង​រោងចក្រ​កែច្នៃ​សំរាម​ទៅជា​ជី​រកំ​ប៉ុស្តិ​និង​ទៅជា​ហ្គាស និង​មួយចំណែក​ទៀត​អាច​យកមកប្រើ​ប្រាស់​ជាថ្មី​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ ចំពោះ​វត្តមាន​ទីលាន​ចាក់សំរាម​ថ្មី​នេះដែរ នឹង​អនុញ្ញាត​ឲ្យ​មានការ​គ្រប់គ្រង​សំរាម ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក គឹម ឆៃ​ហៀ​ង​។​

​នៅក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប ក្នុង​មួយថ្ងៃ​មាន​សំរាម​ជិត​៣០​តោន​។ ក្នុងនោះ​ក្រុមហ៊ុន​ប្រមូល​សំរាម ធ្វើការ​ប្រមូលបាន​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ ហើយ​មួយចំណែក​ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រមូល​ដុត និង​ខ្លះទៀត ក៏​បោះចោល​ពាសវាល​ពាសកាល ដូចជា​តាម​ប្រព័ន្ធ​ប្រឡាយ​លូ​ជាដើម​។ តាម​គម្រោង​ទីលាន​ចាក់សំរាម​ថ្មី​នេះ លោក​អភិបាលរង​ខេត្ត​រំពឹងថា នឹង​អាចរួមចំណែក​កែលម្អ​បញ្ហា​អនាម័យ​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុនៗ ខណៈពេល​បច្ចុប្បន្ននេះ បញ្ហា​មួយ​នេះ​កំពុង​នៅ​ចោទ​នៅឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​