ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​: កាលពី​រសៀល ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ ស្ថិត​នៅ​ផ្ទៈ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​១២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​ចុះ​បង្ក្រាប​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច និង​ថង់​ផ្លា​ស្ទីក​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ក្រោយ​ពី​ប្រតិបត្តិ​បង្ក្រាប​ចប់​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​កា​រិ​យា​ល​យ័​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕ សុវណ្ណ រិ​ទ្ឋី