រុស្ស៊ីចុះ MOU ជាមួយកម្ពុជា ផ្តោតសំខាន់លើកីឡា កាយសម្ព័ន្ធត្រៀម Sea Game ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី បានប្រគល់ឧបករណ៍ កម្រាលមួយខែ្ស និង មីនីត្រមប៉ូលីន (ឧបករណ៍លោត) មួយសម្រាប់ដល់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ដែលតម្លៃទឹកប្រាក់ជាង ២ម៉ឺនដុល្លារអាមេរិក ពិធីធ្វើឡើងនៅទីស្នាក់ការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ។

ក្នុងឱកាសពិធីប្រគល់ខាងលើនេះ ដោយមានការអញ្ជើញ ចូលរួមពីលោក ថោង ខុន ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិក និងលោក Dinitry Tsvetkov អគ្គរាជទូតប្រទេសរុស្ស៊ី ប្រចាំប្រទេសកម្ពុជា , លោក Vasily Titov សហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី ព្រមទាំងលោក Vsevolod Salomatov។ ។

លោក ថោង ខុន ប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកបានមានប្រសាសន៍ថា រូបលោកតំណាងឲ្យសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា សូមថ្លែងអំណរគុណដល់ លោក Vasily Titov សហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី និង លោក Dinitry Tsvetkov អគ្គរាជទូតប្រទេសរុស្ស៊ី ប្រចាំប្រទេសកម្ពុជា បានដែលឧបត្ថម្ភនូវសម្ភារៈហ្វឹកហាត់ មួយសម្រាប់នេះជាឧបករណ៍ មួយជំនួយការហ្វឹកហាត់ដល់ កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាឲ្យ កាន់តែល្អប្រសើរ ជាងមុនទៅទៀត។

លោកបានបន្តថា ឧបករណ៍នេះកាន់តែល្អប្រសើរ និងទំនើបសម្រាប់ការ ហ្វឹកហាត់របស់ កីឡាករ-កីឡាការិនី ជម្រើសជាតិ និងកីឡាករ-កីឡាការិនី វ័យក្មេងដែលជាថ្នាលដ៏ សំខាន់ទៅថ្ងៃអនាគត។ ពិសេស ក្លឹបទាំងអស់ខិតខំជួយពង្រឹង វិស័យកីឡាកាយសម្ព័ន្ធទាំងអស់ សម្រាប់កម្ពុជា ដែលកំពុងត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត ស៊ីហ្គេម ២០២៣ នាពេលខាងមុខនេះ។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់ ឧបករណ៍កម្រាលមួយខែ្ស និង មីនីត្រមប៉ូលីន (ឧបករណ៍លោត) ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិក និងលោក Dinitry Tsvetkov អគ្គរាជទូតប្រទេសរុស្ស៊ី ប្រចាំប្រទេសកម្ពុជាបានចុះMOU ជាមួយគ្នាក្នុងការផ្តល់ បទពិសោធន៍រវាងគ្នានឹងគ្នា ៕